មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រ Lam Kinh ត្រូវបានទទួលស្គាល់ជាកេរ៌្តដំណែលជាតិពិសេស។
(VOV) /  
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan (VOV) |
Vovworld-មណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រ Lam Kinh ត្រូវបានទទួលស្គាល់
ជាកេរ៌្តដំណែលជាតិពិសេស។ ថ្លែងមតិនៅពិធីទទួលប័ណ្ណទទួលស្គាល់ដែលបាន
ប្រព្រឹត្តទៅនាថ្ងៃទី២៦កញ្ញា នៅខេត្ត Thanh Hoa ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា ការដែល Lam Kinh ត្រូវបានរៀបចំ
ណាត់ថ្នាក់ជាកេរ៌្តដំណែលជាតិពិសេស បានបង្ហាញការរំលឹកគុណរបស់ជំនាន់
បច្ចុប្បន្នចំពោះការបូជាពលីកម្មដ៏ធំធេងរបស់បណ្ដាបុព្វបុរសក្នុងបុព្វហេតុប្រឆាំង
សត្រូវឈ្លានពាន ការពារឯករាជ្យបូរណភាពដែនដីនិងកសាងប្រទេសជាតិ។
ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញបណ្ដាគោលការណ៍គោលនយោបាយរបស់បក្ស
និងរដ្ឋក្នុងការអភិរក្សនិងពង្រីករាល់តំលៃបេតិកភ័ណ្ឌវប្បធម៍ប្រជាជាតិនិយាយរួម កេរ៌្តដំណែលប្រវត្តិសាស្ត្រស្ថាប័ត្យកម្មសិល្បៈ Lam Kinh និយាយដោយឡែក។
ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានជឿជាក់ថាក្នុងរយៈពេលខាងមុខ
ខេត្ត Thanh Hoa ត្រូវរួមផ្សំជិតស្និទ្ធរវាងការអភិរក្សបេតិកភ័ណ្ឌវប្បធម៍ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍ បន្តអនុវត្តល្អគំរោងការស្ដារអភិរក្សនិងពង្រីកនូវតំលៃមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រជាតិពិសេស Lam Kinh៕
-VOV