មិត្តភក្តិអន្តរជាតិចែករំលែកភាពសប្បាយរីករាយជាមួយប្រជាជនវៀតណាមក្នុងឱកាសបុណ្យតេតប្រពៃណី

(VOVWORLD) - បុណ្យចូលឆ្នាំថ្មីគឺជាពេលវេលាដើម្បីបំផុសឡើងវិញនូវវប្បធម៌ប្រពៃណីដ៏វិសេសវិសាល ហើយទាំងនេះគឺជាសម្រស់ដ៏ទាក់ទាញសម្រាប់ភ្ញៀវបរទេស។

មិត្តភក្តិអន្តរជាតិចែករំលែកភាពសប្បាយរីករាយជាមួយប្រជាជនវៀតណាមក្នុងឱកាសបុណ្យតេតប្រពៃណី - ảnh 1ទីក្រុងហាណូយបាញ់កាំជ្រួចនៅរាត្រីឆ្លងឆ្នាំថ្មី ឆ្នាំរោង ឆស័ក ២០២៤ នៅតំបន់បឹង Hoan Kiem

ជនបរទេសជាច្រើនមិនថាមកវៀតណាមជាលើកដំបូង ឬស្នាក់នៅយូរទេ ប៉ុន្តែដោយសារតែស្រឡាញ់វប្បធម៌វៀតណាម ហើយតែងតែសម្របខ្លួនជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ បុណ្យចូលឆ្នាំថ្មីគឺជាពេលវេលាដើម្បីបំផុសឡើងវិញនូវវប្បធម៌ប្រពៃណីដ៏វិសេសវិសាល ហើយទាំងនេះគឺជាសម្រស់ដ៏ទាក់ទាញសម្រាប់ភ្ញៀវបរទេស។

ដោយចាប់អារម្មណ៍ចំពោះភាពស្អាតស្អំនៃរដ្ឋធានីហាណូយមុនថ្ងៃឆ្លងឆ្នាំថ្មី លោកស្រី Hilde Solbakken ឯកអគ្គរដ្ឋទូតន័រវេសប្រចាំនៅវៀតណាមបានចែករំលែកថា តេតគឺជាឱកាសដែលផ្លូវថ្នល់ត្រូវបានតុបតែងយ៉ាងភ្លឺចិញ្ចាច និងស្អាត។ ហើយការរួមចំណែកនោះគឺការខិតខំប្រឹងប្រែងរបស់ពលករ។ មានការចាប់អារម្មណ៍ចំពោះរឿងនេះ លោកស្រី Hilde Solbakken បានចែករំលែកថា៖ “ពលកររជាច្រើនកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរក្សាទីក្រុងរបស់យើងឲ្យស្រស់ស្អាត និងគួរជាទីរស់នៅសម្រាប់អ្នកទាំងអស់គ្នា។ ខ្ញុំមើលឃើញពីមោទនភាពដែលពួកគេចំណាយសម្រាប់ការងារនេះ” ។

ចំណែកឯ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski បានសម្តែងសេចក្តីរីករាយនៅពេលបានទទួលការចាត់តាំងនៅទីក្រុងហាណូយ។ ចំណាប់អារម្មណ៍របស់លោកចំពោះទីក្រុងហាណូយគឺ “ទីក្រុងគួរជាទីរស់នៅ និងអស្ចារ្យណាស់”។

មិត្តភក្តិអន្តរជាតិចែករំលែកភាពសប្បាយរីករាយជាមួយប្រជាជនវៀតណាមក្នុងឱកាសបុណ្យតេតប្រពៃណី - ảnh 2ឯកអគ្គរដ្ឋទូតន័រវេសប្រចាំនៅវៀតណាម លោកស្រី Hilde Solbakken  (រូបថត៖ baoquocte.vn)

ចូលរួមជាមួយហ្វូងមនុស្សអបអរសាទរបុណ្យចូលឆ្នាំថ្មីនៅបឹង Hoan Kiem អ្នកស្រី Mélanie Lemarchand ជាភ្ញៀវទេសចរមកពីប្រទេសបារាំង ហាក់ដូចជារំភើបចិត្តយ៉ាងខ្លាំង នៅពេលដែលវិស្សមកាលរបស់គ្រួសារនាងនៅទីក្រុងហាណូយ ស្របពេលនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ ទោះបីជាវាជាវប្បធម៌ប្រពៃណីរបស់វៀតណាមក៏ដោយ ប៉ុន្តែតេតមានថាមពលក្នុងការផ្សព្វផ្សាយដល់ភ្ញៀវទេសចរបរទេស ដោយសារតែនាង និងមនុស្សគ្រប់រូបអាចឃើញបរិយាកាសបុណ្យចូលឆ្នាំថ្មី និងយល់កាន់តែច្បាស់អំពីវប្បធម៌វៀតណាម។ ភ្ញៀវអន្តរជាតិជាច្រើនផ្សេងទៀតបានសម្តែងថា អ្វីដែលធ្វើឱ្យពួកគេចាប់អារម្មណ៍បំផុតនោះគឺថា ប្រជាជនវៀតណាមមានភាពកក់ក្តៅ ចិត្តល្អ និងរួសរាយរាក់ទាក់ណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ