មិត្តភក្តិអន្តរជាតិរំលែកទុក្ខចំពោះការលាចាកលោករបស់អតីតនាយករដ្ឋមន្រ្តី វៀតណាមលោក Phan Van Khai

(VOVWORLD) - ក្រោយរយៈពេល២ថ្ងៃ ស្ថានទូតបានទទួល រដ្ឋមន្រ្តីការបរទេសថៃ អគ្គលេខាធិការរងខុទ្ទកាល័យនាយករដ្ឋមន្រ្តីថៃ ប្រធាន សមាគមន៍មិត្តភាពថៃ-វៀតណាម រួមជាមួយគណៈប្រតិភូចំនួន៥៦ទៀត មក គោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai។
មិត្តភក្តិអន្តរជាតិរំលែកទុក្ខចំពោះការលាចាកលោករបស់អតីតនាយករដ្ឋមន្រ្តី វៀតណាមលោក Phan Van Khai - ảnh 1 តំណាងអន្តរជាតិសរសេរក្នុងសៀវភៅកាន់ទុក្ខនៅស្ថានទូទវៀតណាមប្រចាំកាណាដា នាពេលមកគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai (រូបថត៖ TTXVN)


យោងតាមព័ត៌មានដែលបានផ្សាយថា អតីតនាយករដ្ឋមន្រ្តីវៀតណាម លោក Phan Van Khai បានលាចាកលោកនាថ្ងៃទី១៧ មីនា កន្លងទៅ នៅទីក្រុង ហូជីមិញ។ ដើម្បីរំលឹកគុណូបការៈដ៏ធំធេងរបស់លោកចំពោះបុព្វហេតុផ្លាស់ប្ដូរ ថ្មីនិងអភិវឌ្ឍន៍ប្រទេសជាតិ ស្ថានទូតវៀតណាមប្រចាំថៃ បានបើកសៀវភៅកាន់ ទុក្ខក្នុងថ្ងៃទី២០ និងថ្ងៃទី២១ មីនា។ ក្រោយរយៈពេល២ថ្ងៃ ស្ថានទូតបានទទួល រដ្ឋមន្រ្តីការបរទេសថៃ អគ្គលេខាធិការរងខុទ្ទកាល័យនាយករដ្ឋមន្រ្តីថៃ ប្រធាន សមាគមន៍មិត្តភាពថៃ-វៀតណាម រួមជាមួយគណៈប្រតិភូចំនួន៥៦ទៀត មក គោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai។

នៅទីក្រុង Ankara ស្ថានទូតវៀតណាមប្រចាំទួរគីក៏បានទទួលគណៈប្រតិភូ រាប់សិបក្រុម មករំលែកទុក្ខ ក្នុងនោះមានតំណាងខុទ្ទកាល័យប្រធានាធិបតី ខុទ្ទកាល័យនាយករដ្ឋមន្រ្តីនិងក្រសួងការបរទេសទួរគី។

ក្នុងពេលនោះ ចាប់ពីថ្ងៃទី២០ដល់ទី២១ មីនា ស្ថានទូតវៀតណាមប្រចាំ កាណាដាក៏បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai។ គណៈប្រតិភូការទូតជាង៤៥ក្រុមរបស់កាណាដានិងប្រទេសដទៃមក រំលែកទុក្ខជាមួយបក្ស រដ្ឋ ប្រជាជនវៀតណាមនិងក្រុមគ្រួសារលោក Phan Van Khai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ