មតិរបស់ប្រជាជនស្តីពីសន្និបាតមជ្ឈឹមបក្សលើកទី ៧ នីតិកាលទី ១២

(VOVWORLD) - ក្នុងរយៈពេលប្រព្រឹត្តទៅសន្និបាតមជ្ឈឹមបក្សលើកទី ៧ នីតិកាលទី ១២ ចាប់ពីថ្ងៃទី ៧ ដល់ទី ១២ ឧសភា នៅទីក្រុងហាណូយ បញ្ហាសំខាន់ៗជាច្រើន ត្រូវបានលើកយកមកពិភាក្សានិងសម្រេច។ 
មតិរបស់ប្រជាជនស្តីពីសន្និបាតមជ្ឈឹមបក្សលើកទី ៧ នីតិកាលទី ១២  - ảnh 1 មតិរបស់ប្រជាជនស្តីពីសន្និបាតមជ្ឈឹមបក្សលើកទី ៧ នីតិកាលទី ១២ 

ក្នុងរយៈពេលប្រព្រឹត្តទៅសន្និបាតមជ្ឈឹមបក្សលើកទី ៧ នីតិកាលទី ១២ ចាប់ពីថ្ងៃទី ៧ ដល់ទី ១២ ឧសភា នៅទីក្រុងហាណូយ បញ្ហាសំខាន់ៗជាច្រើន ត្រូវបានលើកយកមកពិភាក្សានិងសម្រេច។ បណ្ដាបញ្ហាដូចជាការងារកម្មាភិបាលការកែទម្រង់ប្រាក់បៀវត្សកំណែទម្រង់គោលនយោបាយស្តីពីការធានារ៉ាប់រងសង្គមបានទាក់ទាញការយកចិត្តទុកដាក់របស់កម្មាភិបាលបក្ខជននិងប្រជាជន គ្រប់ស្រទាប់ជាន់ថ្នាក់។ លោក  Van Duc Long អតីតកម្មាភិបាលចូលនិវត្តន៍មួយរូបនៅ ទីក្រុង Da Nang បានលើកមតិថា៖

        «សន្និបាតមជ្ឈឹមលើកនេះបានផ្តោតសំខាន់ទៅលើការងារកែទម្រង់ជួរកម្មា ភិបាល ជំរុញយ៉ាងខ្លាំងនិងបង្កើនការងារកម្មាភិបាល ពិនិត្យឡើងវិញជួរកម្មាភិ បាលដែលមានសមត្ថភាពនិងគុណធម៌ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ បោសសំអាតមុខសញ្ញាមិនចាំបាច់ចេញពីប្រព័ន្ធរចនារបស់បក្សដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស។»

        ប្រជាជនជាច្រើនបានស្រុះចិត្តគំនិតអំពីគំរោងការណ៍កសាងជួរកម្មាភិបាល គ្រប់ជាន់ថ្នាក់ដែលគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ បានលើកយកមក ពិភាក្សានៅសន្និបាតលើកទី ៧ នេះ ហើយចាត់ទុកនេះគឺជាប្រការចាំបាច់ ឆ្លើយ តបនឹងបំណងប្រាថ្នារបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ