មតិរបស់អ្នកបោះឆ្នោតស្តីពីការសួរដេញដោលរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung

(VOVWORLD) -ក្នុងសម័យឆ្លើយការសួរដេញ ដោលរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Dinh Tien Dung នាព្រឹកថ្ងៃទី១៦វិច្ឆិកា ដែលទាក់ទាញការតាមដានរបស់អ្នកបោះឆ្នោតទូទាំងប្រទេស។ មតិរបស់អ្នកបោះឆ្នោតភាគច្រើនគឺវាយតម្លៃខ្ពស់នូវគុណភាពនៃ ជំនួបសួរដេញដោលនេះនិងខ្លឹមសារនៃចម្លើយរបស់រដ្ឋមន្ត្រី។
មតិរបស់អ្នកបោះឆ្នោតស្តីពីការសួរដេញដោលរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung - ảnh 1 ទិដ្ឋភាពនៃសម័យសួរដេញដោល

អ្នកបោះឆ្នោត Hoang Kim Ngan នៅខ័ណ្ឌទី១ ទីក្រុងហូជីមិញបានចាត់ទុក ថា រដ្ឋមន្ត្រី Dinh Tien Dung បានឆ្លើយច្បាស់នូវបញ្ហាដែលអ្នកបោះឆ្នោតលើក ឡើង ដូចជាបញ្ហាគ្រប់គ្រងពន្ធ គ្រប់គ្រងបំណុលសាធារណ ជាដើម៖

        “ខ្ញុំចាត់ទុកថា ដំណោះស្រាយដែលលោករដ្ឋមន្ត្រីលើកឡើងនោះគឺអាច សម្រេចបាន ជាពិសេសគឺការរួមសហការជាមួយក្រសួងស្ថាប័ននានាក្នុងការ អនុវត្តការកែទម្រង់បែបបទរដ្ឋបាល ពោលគឺអនុវត្តច្រកទ្វារតែមួយនិងច្រកទ្វារអាស៊ានតែមួយ ដែលនាំមកនូវផលប្រយោន៍ជាក់ស្តែងសម្រាប់សហគ្រាសវៀត ណាម។ លោករដ្ឋមន្ត្រីក៏បានលើកឡើងការលំបាកក្នុងការរួមសហការជាមួយ ក្រសួងស្ថាប័ន ក្នុងការតភ្ជាប់អំពីបែបបទរដ្ឋបាលនិងត្រួតពិនិត្យជំនាញ”។

        អ្នកបោះឆ្នោតក៏មានបំណងថា ការពិភាក្សានានារបស់រដ្ឋសភា នឹងបំភ្លឺ ច្បាស់រាល់បញ្ហាដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់ ដើម្បីស្វែងរកដំណោះ ស្រាយប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ