មតិសាធារណៈអន្តរជាតិលើការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសាលារៀននៅហ្គាហ្សាបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន

(VOVWORLD) - កាលពីព្រឹកថ្ងៃទី ១០ ខែសីហា (ម៉ោងក្នុងស្រុក) ប្រជាជនប៉ាឡេស្ទីនជាង ១០០ នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាលារៀន Al-Ta ba'een ក្នុងតំបន់ ហ្គាហ្សា ដែលបច្ចុប្បន្នជាជម្រករបស់ជនភៀសខ្លួន។
មតិសាធារណៈអន្តរជាតិលើការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសាលារៀននៅហ្គាហ្សាបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន - ảnh 1មតិសាធារណៈថ្កោលទោសការវាយប្រហារលើសាលារៀនមួយកន្លែងនៅហ្គាហ្សា ដែលបណ្តាលឲ្យមនុស្ស ១០០នាក់ស្លាប់ (រូបថត៖ រ៉យទ័រ)

យោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក្នុងចំណោមអ្នកស្លាប់ មានកុមារចំនួន ១១នាក់ និងស្ត្រី ចំនួន ៦នាក់។ សហគមន៍អន្តរជាតិបានថ្កោលទោសចំពោះឧប្បត្តិហេតុនេះ។

កាំជ្រួចរបស់អ៊ីស្រាអែលចំនួនបីគ្រាប់បានវាយប្រហារសាលារៀន Al-Ta ba'een ក្នុងតំបន់ហ្គាហ្សាចំពេលដែលជនភៀសខ្លួនកំពុងបន់ស្រន់ ដែលនាំអោយមានអ្នកស្លាប់និងរបួសយ៉ាងច្រើន។ អ៊ីស្រាអែលបានចោទប្រកាន់មជ្ឈមណ្ឌលបញ្ជានិងគ្រប់គ្រងក្រុមហាម៉ាសថា មានទីតាំងនៅក្នុងសាលា Al-Taba'een និងមានទីតាំងនៅជាប់វិហារឥស្លាមមួយក្នុងក្រុង Daraj Tuffah ជាទីតាំងដែលប្រើជាជម្រកសម្រាប់អ្នករស់នៅក្នុងទីក្រុង ហ្គាហ្សា។ ដូច្នេះហើយ នេះជាគោលដៅនៃការវាយប្រហាររបស់កង ទ័ពអ៊ីស្រាអែល។

សហគមន៍អន្តរជាតិបានថ្កោលទោសភ្លាមៗចំពោះឧប្បត្តិហេតុនេះ។ ក្រ សួងការបរទេសអេហ្ស៊ីបអំពាវនាវឱ្យសហគមន៍អន្តរជាតិ មានការឆ្លើយ តបរួម និងប្រកបដោយប្រសិទ្ធភាព ដើម្បីការពារប្រជាជនប៉ាឡេស្ទីន និងបញ្ចប់ការកំណត់គោលដៅលើជនស៊ីវិលដែលគ្មានលទ្ធភាព ការពារខ្លួនឯង។ អេហ្ស៊ីបបានលើកឡើងថា ចាំបាច់ត្រូវបន្តជំរុញកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីធានាការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា និងសម្រេចបានបទឈប់បាញ់មុនកាលកំណត់។

ដូចគ្នានេះដែរ ក្រសួងការបរទេសអ៊ីរ៉ង់ក៏បានថ្កោលទោសការវាយប្រហារតាមអាកាសនេះនិងបានជំរុញឱ្យមាន "សកម្មភាពសម្រេចចិត្តពីប្រទេសមូស្លីម និងប្រទេសដែលស្រឡាញ់សេរីភាពជុំវិញពិភពលោក ក្នុងការគាំទ្រប៉ាឡេស្ទីន និងការតស៊ូប្រឆាំងនឹងការកាន់កាប់”។

សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែលនៅមជ្ឈិមបូព៌ា ក៏បានសម្តែង "ការព្រួយបារម្ភយ៉ាងខ្លាំង" អំពីជនរងគ្រោះ និងជនស៊ីវិលនៅក្នុងការវាយប្រហារតាមអាកាសរបស់សាលា។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Sean Savett បានរំលឹកឡើងវិញនូវជំហរជាប់លាប់របស់សហរដ្ឋអាមេរិកក្នុងការតម្រូវឱ្យអ៊ីស្រាអែលចាត់វិធានការដើម្បីកាត់បន្ថយការខូចខាតដល់ជនស៊ីវិល។

ប្រទេសជាច្រើនទៀតដូចជា ហ្ស៊កដានី បារ៉ែន គុយវ៉ែត ទួរគី អង់គ្លេស បារាំង... ក៏បានថ្កោលទោសការវាយប្រហារនេះ ហើយបានអំពាវនាវឱ្យ សហគមន៍អន្តរជាតិចាត់វិធានការកុំឱ្យឧបទ្ទវហេតុនេះ កើតឡើងម្តងទៀត។

តាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី៤ ខែកក្កដា រហូតមកដល់ពេលនេះ មានការវាយប្រហារយ៉ាងហោចណាស់ចំនួន ២១ ទៅលើសាលារៀន ដែលប្រើប្រាស់ជាជម្រកសម្រាប់ជនភៀសខ្លួននៅតំបន់ហ្គាហ្សា បណ្តាលឲ្យមនុស្ស ២៧៤នាក់ត្រូវស្លាប់។ យោធាអ៊ីស្រាអែលចាត់ទុកថា សាលារៀនទាំងនោះត្រូវបានក្រុមប្រដាប់អាវុធប៉ាឡេស្ទីនប្រើប្រាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ