មតិអ្នកបោះឆ្នោតអំពីសម័យឆ្លើយសំនួរដេញដោលរបស់ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc
|
មតិអ្នកបោះឆ្នោតអំពីសម័យឆ្លើយសំនួរដេញដោលរបស់ឧបនាយក
រដ្ឋមន្ត្រី Nguyen Xuan Phuc (VOV) |
Vovworld-សម័យសួរដេញដោលនិងឆ្លើយសំនួរដេញដោលរបស់ឧបនាយក
រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នាព្រឹកថ្ងៃទី១៣មិថុនាបានទាក់ទាញ
ការយកចិត្តទុកដាក់របស់អ្នកបោះឆ្នោតជាច្រើនកុះករ។ លោក nguyen Van Chung
នៅសង្កាត់ Phuoc Long ទីក្រុង Nha Trang ខេត្ត Khanh Hoa បានឲ្យដឹងថា៖
“យើងខ្ញុំយល់ព្រមនឹងមតិរបស់ឧបនាយករដ្ឋមន្ត្រី។ គាំពារអង្គភាពអាជីវកម្ម
ក្នុងប្រទេសពីព្រោះថាអង្គភាពអាជីវកម្មក្នុងប្រទេសនៅអន់ខ្សោយ។ មុនបង្អស់លើក
កំពស់កំលាំងពលំរបស់អង្គភាពអាជីវកម្ម ប្រការនោះសំខាន់បំផុត។ យើងបានចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងការលេងនេះយើងត្រូវយល់ព្រមអនុវត្ត
ដ៏ត្រឹមត្រូវប្រសិនបើមិនអនុវត្តត្រឹមត្រូវគឺមិនបានឡើយ។”
រីឯអ្នកបោះឆ្នោត Nguyen Thi Ky នៅខេត្ត Quang Binh បានចាត់ទុកថា៖ “ពេល
ដែលផ្ទៀងស្តាប់លោកឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និយាយអំពីការប្រឆាំង
អំពើពុករលួយ ខ្ញុំពេញចិត្តណាស់។ ធ្វើយ៉ាងមេចដើម្បីគ្មានអំពើ ពុករលួយ ប្រទេស
ជាតិទើបសម្បូធូធារ”។
ពិនិត្សអំពីការឆ្លើយសំនួរសួរដេញដោលរបស់លោក Nguyen Xuan Phuc អ្នក
បោះឆ្នោត Dang Kim Son បានចាត់ទុកថា៖ “តាមចំលើយរបស់លោកឧប នាយក
រដ្ឋមន្ត្រីគឺបំភ្លឺច្បាស់បញ្ហាជាច្រើនដែលរដ្ឋមន្ត្រីទាំង៤រូបបានឆ្លើយមុន នោះ។ ប៉ុន្តែ តាមមតិរបស់ខ្ញុំថា គប្បីមានកម្មវិធី ដំណោះស្រាយមានចរិត លក្ខណៈយុទ្ធសាស្រ្ត
យូរអង្វែង ដើម្បីដោះស្រាយរាល់បញ្ហាដូចជា បង្កលក្ខណៈ ដើម្បីអង្គភាពអាជីវកម្ម
ត្រៀមរៀបចំធ្វើសមាហរណកម្មអន្តរជាតិជាដើម”៕