មោទនភាពចំពោះយុទ្ធជន “មួកខៀវ” វៀតណាមដែលចូលរួមបេសកកម្មរក្សាសន្តិភាព

(VOVWORLD) -         នាយប់ថ្ងៃទី១៥ មេសា សម្ព័ន្ធសមាគមន៍យុវជន វៀតណាមទីក្រុងហូជីមិញបាន រៀបចំកម្មវិធីជួបប្រាស្រ័យរវាងយុទ្ធជនចំនួន២៤នាក់ដែលចូលរួមកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាមនៅសាធារណៈរដ្ឋស៊ូដង់ខាងត្បូង ជាមួយសមាជិកសមាគមន៍និងយុវជនទីក្រុងហូជីមិញចំនួន៥០០នាក់។ 

មោទនភាពចំពោះយុទ្ធជន “មួកខៀវ” វៀតណាមដែលចូលរួមបេសកកម្មរក្សាសន្តិភាព - ảnh 1យុទ្ធជន "មួកខៀវ" វៀតណាមចូលរួមកម្មវិធីជួបប្រាស្រ័យ។ (រូបថត៖ VNA)
នៅកម្មវិធីនេះ រឿងនិទានអំពី ជីវភាពរស់នៅប្រចាំថ្ងៃ ការនឹករលឹកក្រុមគ្រួសារ ស្រុកកំណើត; រាល់ការលំបាក ទុក្ខវេទនា របស់បណ្ដាយុទ្ធជនក្នុងអំឡុងពេលបំពេញភារកិច្ច; គ្រាអាសន្ននៅពេលប្រឈមនឹង ហានិភ័យនៃជម្លោះប្រដាប់អាវុធ ក៏ដូចជាការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩ នៅតំបន់ប្រយុទ្ធ របស់បណ្ដាយុទ្ធជនបានទាក់ទាញការផ្ទៀង ស្ដាប់ និងការកោតសរសើរយ៉ាងជ្រាលជ្រៅរបស់យុវជនទាំងអស់ដែលមានវត្តមាននៅ កម្មវិធី អំពីភាពអង់អាចក្លាហាននិងការលះបង់ដោយមិនគិតពីខ្លួនឯងរបស់បណ្ដា យុទ្ធជននៃ “កងទ័ពលោកអ៊ុំហូ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ