មានករណីវិជ្ជមានថ្មីចំនួន៤បន្ថែមទៀត វៀតណាមកត់ត្រាអ្នកឆ្លង Covid-19 សរុប៧១៧នាក់
(VOVWORLD) - ករណីវិជ្ជមានថ្មី ទាំងនេះសុទ្ធតែមានការពាក់ព័ន្ធដល់ទីក្រុងដាណាំង។
គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំង Covid-19 បាន ជូនដំណឹងថា គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី៦ សីហា វៀតណាមមានអ្នក វិជ្ជមានចំពោះវីរុស SARS-CoV-2 ថ្មីចំនួន៤នាក់បន្ថែមទៀត ក្នុងនោះ៣នាក់ នៅខេត្ត Quang Nam ហើយ១នាក់នៅទីក្រុងហាណូយ។ ករណីវិជ្ជមានថ្មី ទាំងនេះសុទ្ធតែមានការពាក់ព័ន្ធដល់ទីក្រុងដាណាំង។
ជាក់ស្ដែងគឺ អ្នកជម្ងឺទី៧១៤ (បុរស អាយុ៤២ឆ្នាំ) ជាបុគ្គលិកប្រតិបត្តិ រថយន្តក្រុងនៅទីក្រុងហាណូយ។ អ្នកជម្ងឺរូបនេះធ្លាប់បានធ្វើដំណើរទេស ចរណ៍ជាមួយក្រុមគ្រួសារនៅទីក្រុងដាណាំងចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ កក្កដាកន្លងទៅ។
ដូច្នេះហើយ រហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាអ្នកឆ្លង Covid-19 សរុប៧១៧១នាក់ ក្នុងនោះមានករណីឆ្លងថ្មីចំនួន២៦៨នាក់ដែល ពាក់ព័ន្ធដល់ទីក្រុងដាណាំងចាប់តាំងពីថ្ងៃទី២៥កក្កដាមក៕