មានការមន្ទិលសង្ស័យជាច្រើនអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុបនិងអាមេរិក

(VOVWORLD) -ក្រោយរយៈពេលប៉ុន្មានថ្ងៃដែលអាមេរិកនិងសហភាពអឺរ៉ុប (EU) ប្រកាសទទួល បានជំហានលោតផ្លោះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាបំផ្ទុះសង្រ្គាមពាណិជ្ជ កម្មដែលអាចកើតឡើងនោះ បារាំងនិងអេស្ប៉ាញនៅតែមានមន្ទិលសង្ស័យអំពី កិច្ចព្រម ព្រៀងពាណិជ្ជកម្មរវាងអាមេរិក និង EU។
មានការមន្ទិលសង្ស័យជាច្រើនអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុបនិងអាមេរិក - ảnh 1ប្រធានាធិបតីបារាំង លោក Emmaanuel Macron (ខាងឆ្វេង) និង នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez (ខាងស្តាំ)

ក្នុងជំនួបជាមូយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នាថ្ងៃទី២៦ ខែ កក្កដា នៅទីក្រុង Madrid (ប្រទេសអេស្ប៉ាញ) ប្រធានាធិបតីបារាំង លោក Emmaanuel Macron បានប្រកាសថា លោកមិនគាំទ្រជំនួបចរចារពាណិជ្ជកម្ម មួយរវាងអាមេរិកនិងEU ក្នុងពេលបច្ចុប្បន្ននេះឡើយ។ លោកក៏សង្កត់ធ្ងន់ថា កិច្ចសន្ទនាពាណិជ្ជកម្មល្អមួយត្រឹមតែអាចសម្រេចបាននៅពេលដែលមានទំនាក់ ទំនងមួយប្រកបដោយសមភាពនិងគាំទ្រគ្នាទៅវិញទៅមក ដោយគ្មានការគំរាម កំហែងក្នុងគ្រប់ករណី។ រីឯខ្លួនវិញ លោក Pedro Sanchez បានសម្តែងក្តីព្រួយ បារម្ភអំពីលិទ្ធិគាំពារពាណិជ្ជកម្មនិយមរបស់អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ