មានគោលដៅទេសចរជាច្រើននៅវៀតណាមគូសសញ្ញាក្នុង Travelers’ Choice Adwards 2020

(VOVWORLD) - ទីក្រុងហាណូយ - ទីក្រុងហូជីមិញ - Da Nang - Phu Quoc  - Hoi An គឺជាទីក្រុង របស់ប្រទេស វៀតណាមដែលទើបតែត្រូវបានគេដាក់ឈ្មោះនៅក្នុងបញ្ជីរង្វាន់របស់ Travelers' Choice Adwards 2020  (រង្វាន់ជម្រើសដោយភ្ញៀវទេសចរ) ដែលជាគេហទំព័រជំនាញខាងវាយតម្លៃចំពោះវិស័យ ទេសចរណ៍និងការ កក់បន្ទប់តាមអនឡាញដ៏ល្បីល្បាញលើពិភពលោក TripAdvisor របស់អាមេរិក ជ្រើសរើស។
មានគោលដៅទេសចរជាច្រើននៅវៀតណាមគូសសញ្ញាក្នុង Travelers’ Choice Adwards 2020 - ảnh 1ទីក្រុងហូជីមិញបានជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងបញ្ជី « គោកដៅទេសចរណ៍ចំនួន ២៥ ដែលមានប្រជាប្រិយបំផុតនៅលើពិភពលោក» (រូបថត៖ TRIPADVISOR/nhandan)

នាឆ្នាំនេះកោះ Phu Quoc ខេត្ត Kien Giang ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណាត់ថ្នាក់ “ គោលដៅទេសចរកំពុងរីកចម្រើន” ជាមួយនឹងការវាយតំលៃថាជាកន្លែងនេះមានឆ្នេរខ្សាច់ពណ៌សក្បុស និងទឹកសមុទ្រត្រូពិចវៀវស្រងាត់ ដែលទាក់ទាញមនុស្សដែលចូលចិត្តទៅលេងកំសាន្តនៅឆ្នេរ សមុ្រទូនៅ ទាំងពិភពលោក។

នៅក្នុងបញ្ជី « គោកដៅទេសចរណ៍ចំនួន ២៥ ដែលមានប្រជាប្រិយបំផុតនៅលើពិភពលោក» ទីក្រុង Da Nang និងទីក្រុងហូជីមិញបានជាប់ចំណាត់ថ្នាក់ទី ៧ និងទី ១២។ យោងតាមការវាយតម្លៃរបស់អ្នក ចូលចិត្តធ្វើដំណើរទេសចរណ៍នៅគេហទំព័រ TripAdvisor បានឲ្យដឹងថាទីក្រុង Da Nang គឺជាទីក្រុង ដែលមានផាសុកភាពនិងរួសរាយរាក់ទាក់ រីឯទីក្រុងហូជីមិញគឺជាទីក្រុងដែលមានសភាពអ៊ូអរបំផុត នៅ វៀតណាម ដែលតែងតែនាំមុខនូវនិន្នាការទាំងវិស័យវប្បធម៌និងសេដ្ឋកិច្ចនៅក្នុងប្រទេសផងដែរ។

ទន្ទឹមនឹងនេះដែរ ចំណាត់ថ្នាក់លេខ ១៥ និង ១៧ នៅក្នុងបញ្ជី « គោកដៅទេសចរណ៍ចំនួន ២៥ ដែលមានប្រជាប្រិយបំផុតនៅលើពិភពលោក» គឺជាទីក្រុងហាណូយនិងទីក្រុង Hoi An៕

ប្រតិកម្មទៅវិញ

ផ្សេងៗ