មន្ត្រីកាណាដាទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ជាលើកដំបូងក្រោយរយៈពេល៥ឆ្នាំកាត់ផ្ដាច់ទំនាក់ទំនង

(VOVWORLD) - គណៈប្រតិភូមួយនៃរដ្ឋាភិបាលកាណាដានឹងទៅកាន់ទីក្រុង តេអេរ៉ង់ក្នុងសប្ដាហ៍នេះដើម្បីរៀបចំកិច្ចប្រជុំជាមួយមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ស្ដីពីទំនាក់ទំនងទ្វេភាគី។
មន្ត្រីកាណាដាទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ជាលើកដំបូងក្រោយរយៈពេល៥ឆ្នាំកាត់ផ្ដាច់ទំនាក់ទំនង - ảnh 1រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif (រូបថត៖AFP/TTXVN) 

(VOVworld) - គណៈប្រតិភូមួយនៃរដ្ឋាភិបាលកាណាដានឹងទៅកាន់ទីក្រុង តេអេរ៉ង់ក្នុងសប្ដាហ៍នេះដើម្បីរៀបចំកិច្ចប្រជុំជាមួយមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ស្ដីពីទំនាក់ទំនងទ្វេភាគី។នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្ត្រីរដ្ឋាភិបាល កាណាដានៅអ៊ីរ៉ង់ចាប់តាំងពីកាណាដាបិទទ្វារស្ថានទូតប្រទេសនេះប្រចាំនៅ ក្រុងតេអេរ៉ង់មុននេះ៥ឆ្នាំ។បម្រែបម្រួលពោលខាងលើកើតមានឡើងមុននឹងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់នាថ្ងៃទី១៩ ឧសភាខាងមុខ។

        ទំនាក់ទំនងការទូតកាណាដា-អ៊ីរ៉ង់ធ្លាក់ចូលក្នុងភាពតានតឹងចាប់ពីកាណាដា បិទទ្វារស្ថានទូតប្រចាំនៅក្រុងតេអេរ៉ង់ហើយបណ្ដេញចេញអ្នកការទូតអ៊ីរ៉ង់ពីក្រុង Ottawa កាលពីថ្ងៃទី៧ កញ្ញា ឆ្នាំ២០១២មក ដោយមូលហេតុថា ព្រួយបារម្ភអំពី សន្តិសុខនៅក្រុងតេអេរ៉ង់ហើយចាត់ទុកអ៊ីរ៉ង់ជាការគំរាមកំហែងទៅលើសន្តិភាពពិភពលោក។នាខែមិថុនាឆ្នាំ២០១៦ ប្រទេសទាំងពីរទើបបានចាប់ផ្ដើមកិច្ចចរចារ ស្ដារទំនាក់ទំនងឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ