មន្ត្រីអាស៊ានសម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត
|
មន្ត្រីអាស៊ានសម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត (VOV) |
Vovworld-នាព្រឹកថ្ងៃទី២៧មិថុនានៅកិច្ចប្រជុំ SOM អាស៊ានពិសេសស្ដីពី
តួនាទីស្នូលរបស់អាស៊ានិងកំណត់ទិសយុទ្ធសាស្ត្រអំពីរចនាសម្ព័ន្ធដំបន់ក្នុង
អនាគតបានប្រព្រឹត្តទៅនៅទីក្រុងហាណូយជាមួយការចូលរួមរបស់បណ្ដាមន្ត្រី
ជាន់ខ្ពស់ក្នុងប្លុកអាស៊ាន។ នៅកិច្ចប្រជុំបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ានបានចាត់ទុក
ស្ថានភាពភូមិសាស្ត្រនយោបាយក្នុងដំបន់កំពុងមានបំរ៉ែបំរួល ដោយហេតុនេះ
ត្រូវសង្កត់ធ្ងន់ដល់របៀបរក្សាតួនាទីស្នូលរបស់អាស៊ានក្នុងពេលទាក់ទងជាមួយ
ដៃកូនៅខាងក្រៅ នាំមកនូវសន្តិភាពនិងស្ថិរភាពសំរាប់ដំបន់ ពិសេសគឺក្នុង
ដំណាក់កាលនាបច្ចុប្បន្ន។
អាស៊ានក៏អះអាងទស្សនៈរបស់អាស៊ានអំពីបញ្ហាសមុទ្រខាងកើតគឺច្បាស់
លាស់ ផ្អែកទៅលើគោលការណ៍៦ខនិងសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ
សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលបានចុះហត្ថលេខារវាងអាស៊ាន
និងចិន។ អាស៊ានបានសម្ដែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះរាល់បំរ៉ែបំរួល
នាពេលថ្មីៗនេះនៅសមុទ្រខាងកើតនិងចង់ឲ្យទទួលបានក្រមប្រតិបត្តិដំបន់នៅ
សមុទ្រខាងកើត (COC)ជាមួយចិន៕