មិនទុកឲ្យអានុភាពណាមួយបំផ្លិចបំផ្លាញទំនាក់ទំនងពិសេសរវាងវៀតណាមកម្ពុជា
|
លោកផៃ ស៊ីផាន (រូបថតៈ vov) |
(VOVworld)-“រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាមានការផ្តូចផ្តើមគំនិតការពារនិង អភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម សមិទ្ធិផលដ៏ធំធេងនៃដំណើរការរួម ប្រគៀកស្មាប្រយុទ្ធក្នុងច្រើនដំណាក់កាលប្រវត្តិសាស្រ្តនិងប្តេជ្ញាចិត្តមិនទុកឲ្យអានុ
ភាពណាមួយ បំផ្លាញទំនាក់ទំនងសាមគ្គីជាពិសេសនេះ”។ នោះជាសេចក្តីប្រកាស
របស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃស៊ីផាន ពេលដែលឆ្លើយសម្ភាស
ជាមួយអ្នកយកព័ត៌ មាននៃវិទ្យសម្លេងវៀតណាមប្រចាំនៅកម្ពុជានាថ្ងៃទី២៣តុលា។
ស្តីអំពីការដែល នាពេលកន្លងទៅ មានមុខសញ្ញាមួយចំនួនធ្វើបាតុកម្មបង្កអុកឡុក
នៅមុខស្ថាន ទូតវៀតណាមប្រចាំនៅកម្ពុជា ដោយមានអំពើញុះញុង បំប្លែងប្រវត្តិ
សាស្ត្រអំពី ទំនាក់ទំនងនៃប្រទេសទាំងពីរ លោក ផៃស៊ីផាន បានអះអាងថា៖
“វៀតណាមមិនមែនជាកត្តាគំរាមកំហែងសន្តិសុខរបស់កម្ពុជាទេផ្ទុយទៅវិញ
វៀតណាមជា ប្រភពលើកទឹកចិត្តចំពោះកម្ពុជាទៀតផង។ យើងខ្ញុំប្តេជ្ញា មិនឲ្យ ក្រុមជនណាដែលគ្មានការយល់ដឹងអំពីប្រវត្តិសាស្រ្តបង្កញុះញុង បំបែកទំនាក់ទំនង នៃប្រទេសទាំងពីរឡើយ។ យើងមានកេរិ៍ដំណែលប្រវត្តិសាស្រ្តរឹងមាំគ្មានអ្វីអាចកាត់
ផ្តាច់បានទេ។រាជរដ្ឋាភិវបាលមិនគាំទ្រ និងប្រជាជនកម្ពុជាទាំងអស់ក៏មិនគាំទ្រដែរ។ក្មេងជំនាន់ក្រោយចងចាំថាយើងមានប្រវត្តិសាស្រ្ត យើងសប្បាយចិត្តជាមួយគ្នា យើងមានសន្តិភាពជាមួយគ្នា។ ដូច្នេះ យើងមិនទុកឲ្យពួកមិនចេះអ្វីសោះ យក
ពាក្យសម្តីធ្វើជាជំលោះ។ យើងមានអនុស្សាវរីយ៍រឹងមាំដូចជាសេចក្តីថ្លែងការ និយាយអំពីព្រំដែនកម្ពុជា-វៀតណាម។ សន្តិសុខកិច្ចសហប្រតិបត្តិការជាទិស
ដៅ ខ្ពស់របស់ប្រទេសយើងទាំងពីរ”។
អ្នកនាំពាក្យ១រូបនេះក៏បានឲ្យដឹងថា នាពេលខាងមុខ រដ្ឋាភិបាលកម្ពុជា នឹង
ជម្រុញការផ្សព្វផ្សាយ ដើម្បីមុខសញ្ញាឱកាសនិយមនៅកម្ពុជាយល់ច្បាស់ជាង
អំពីច្បាប់អន្តរជាតិ អំពីវៀតណាម អំពីកម្ពជាក្រោម។ រដ្ឋាភិបាលកម្ពុជាប្តេជ្ញាគោ រពច្បាប់អន្តរជាតិក៏ដូចជាច្បាប់របស់ខ្លួនផងដែរ៕