មិនទាន់មានព័ត៌មានពលរដ្ឋវៀតណាមក៏ដូចជាជនបរទេសនៅវៀតណាមត្រូវឆ្លងជំងឺ MERS-CoV

មិនទាន់មានព័ត៌មានពលរដ្ឋវៀតណាមក៏ដូចជាជនបរទេសនៅវៀតណាមត្រូវឆ្លងជំងឺ MERS-CoV - ảnh 1
មិនទាន់មានព័ត៌មានពលរដ្ឋវៀតណាមក៏ដូចជាជនបរទេសនៅវៀតណាមត្រូវឆ្លងជំងឺ MERS-CoV (VOV)


        Vovworld-នៅសន្និសីទកាសែតសាមញ្ញនៃក្រសួងការបរទេសនាថ្ងៃទី១១​
មិថុនា ឆ្លើយសំនួរអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលក្រុមប្រទេស
​ឧស្សាហកម្មជួរមុខពិភពលោកចំនួន៧ (G 7) នាថ្ងៃទី៨មិថុនាបានចេញសេចក្តី
​ថ្លែងការណ៍រួមសម្ដែងការព្រួយបារម្ភអំពីសមុទ្រខាងកើតនោះ អ្នកនាំពាក្យ
ក្រសួងការ​បរទេសវៀតណាមលោក Le Hai Binh បានចាត់ទុកថា ស្ថានភាព
បច្ចុប្បន្ននៅ​សមុទ្រខាងកើតបានបណ្ដាលការព្រួយបារម្ភដ៏ជ្រាលជ្រៅក្នុង
សហគមន៍អន្តរជាតិនិងច្បាស់ណាស់ថា គ្មានផលប្រយោជន៍សំរាប់ការរក្សា
សន្តិភាពស្ថិរភាពនៅ​ដំបន់​ក៏ដូចជានៅសមុទ្រខាងកើតឡើយ។ វៀតណាម
ស្វាគមន៍និងគាំទ្ររាល់ការ​រួម​ចំណែកមានចរិតលក្ខណៈស្ថាបនាសកម្មនិងមាន
ការទទួលខុសត្រូវរបស់​បណ្ដាប្រទេសក្នុងនិងក្រៅដំបន់ដើម្បីសន្តិភាពស្ថិរភាព
នៅសមុទ្រខាងកើត។

        ទាក់ទិនដល់ជំងឺ MERS-CoV ដែលកំបុងកើនឡើងនៅកូរ៉េខាងត្បូងនិង
​ស្ថានភាពពលរដ្ឋវៀតណាមនៅទីនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
​លោក Le Hai Binh បានអះអាងថា៖

“ក្រសួងការបរទេសរួមជាមួយស្ថាប័នដំណាងការទូតរបស់វៀតណាមប្រចាំនៅ
ឯបរទេសបានជ្រាបជូនព័ត៌មានដល់ពលរដ្ឋឲ្យមិនទៅដល់ដំបន់មានអាសន្ន​រោគ
ក៏ដូចជាដំបន់បានរាយការណ៍មានអ្នកសង្ស័យឆ្លងជំងឺ។ គិតដល់ឥឡូវនេះមិន
ទាន់មានព័ត៌មានអះអាង​អំពីការដែលពលរដ្ឋវៀតណាមឬជនបរទេសនៅវៀត
ណាមឆ្លងជំងឺនេះនៅឡើយ។ ប៉ុន្តែ​ក្រសួងការបរទេសរួមជាមួយស្ថាប័នដំណាង
របស់វៀតណាមនៅឯបរទេសក្នុងនោះមានកូរ៉េខាងត្បូងផងកំពុងតាមដានយ៉ាង
ម់ត់ចត់ដើម្បីមានវិធានការចាំបាច់ក្នុងករណីបន្ទាន់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ