មិនទាន់អាចបកស្រាយប្រអប់ខ្មៅនៃយន្តហោះ Su-24 របស់រុស្ស៊ីដែលទួរគីបាញ់ទម្លាក់

មិនទាន់អាចបកស្រាយប្រអប់ខ្មៅនៃយន្តហោះ Su-24 របស់រុស្ស៊ីដែលទួរគីបាញ់ទម្លាក់ - ảnh 1
មិនទាន់អាចបកស្រាយប្រអប់ខ្មៅនៃយន្តហោះ Su-24 របស់រុស្ស៊ីដែលទួរគីបាញ់ទម្លាក់ (Image: VNA)


(VOVworld) – នាថ្ងៃទី ២១ ធ្នូ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា៖
 បណ្ដាអ្នក ជំនាញការអន្តរជាតិមិនទាន់អាចបកស្រាយប្រអប់ខ្មៅនៃ
យន្តហោះទម្លាក់គ្រាប់ បែក Su-24 របស់រុស្ស៊ីដែលទួរគីបានបាញ់ធ្នាក់
នាថ្ងៃទី ២៤ វិច្ឆិកា កន្លងទៅដោយ សារឈីពនៃឧបករណ៍នេះត្រូវបាន
បំផ្លិចបំផ្លាញ។ នាបច្ចុប្បន្ន បណ្ដាអ្នកវិភាគ កំពុងពិនិត្យមើលស្នើរឲ្យ
អ្នកវិទ្យាស្ថានជំនាញរបស់រុស្ស៊ីជួយឧបត្ថម្ភមឲបកស្រាយប្រអប់ខ្មៅ
ពោលខាងលើ។ ការបកស្រាយព័ត៌មាននៅប្រអប់ខ្មៅរបស់យន្តហោះ
Su-24 នឹងជួយវាយតំលៃយ៉ាងម៉ត់ចត់ផ្លូវហោះហើរក៏ដូចជាទីកន្លែង
បាញ់ទម្លាក់យន្តហោះនេះផងដែរ។ នេះក៏ជាបញ្ហាដែលអានការ៉ានិង
ម៉ូស្គូនៅខ្វែងគំណិតដ៏ជ្រៀលជ្រៅ។ រុស្ស៊ីបានអះអាងជាច្រើនលើកជា
ច្រើនសារថា៖ យន្តហោះ Su-24 របស់រុស្ស៊ីដែលចូលរួមយុទ្ធនាការ
ប្រឆាំងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរីត្រូវបានយន្តហោះ
ចំបាំងរបស់ទួរគីបាញ់ទម្លាក់នៅដែនដីស៊ីរី។ រុស្ស៊ីទាមទាឲ្យទួរគីសូម
ទោសនិងសងវិញពីការខូតខាតសំរាប់រុស្ស៊ី។ ទួរគីទោះបីជាសម្តែងការ
សោកស្តាយអំពីទង្វើនេះប៉ុន្តែអានការ៉ាមិនទាន់នាំចេញពាក្សសូមទោស
នៅឡើយទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ