មន្ទីរពេទ្យជោរៃ-ភ្នំពេញ និមិត្តរូបដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាព និង​កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា

(VOVWORLD) - វត្តមាននៃមន្ទីរពេទ្យទំនើប ជាមួយនឹងជួរគ្រូពេទ្យជំនាញពូកែ សេវាកម្មគុណភាពខ្ពស់របស់វៀតណាមនៅកម្ពុជា មិនត្រឹមតែជាមោទនភាពចំពោះខឿនសុខាភិបាលវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាចំណុចភ្លឺក្នុងសកម្មភាពសហប្រតិបត្តិការ វិនិយោគរបស់វៀតណាមនៅកម្ពុជា ហើយជាសញ្ញារស់រវើកនៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម-កម្ពុជា។
មន្ទីរពេទ្យជោរៃ-ភ្នំពេញ និមិត្តរូបដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាព និង​កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅទស្សនាមន្ទីរពេទ្យជោរៃ-ភ្នំពេញ

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ កម្ពុជា ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅទស្សនាមន្ទីរពេទ្យជោរៃ-- រាជធានីភ្នំពេញ ដែលជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងវៀតណាមនិងកម្ពុជា។

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វត្តមាននៃមន្ទីរពេទ្យទំនើប ជាមួយនឹងជួរគ្រូពេទ្យជំនាញពូកែ សេវាកម្មគុណភាពខ្ពស់របស់វៀតណាមនៅកម្ពុជា មិនត្រឹមតែជាមោទនភាពចំពោះខឿនសុខាភិបាលវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាចំណុចភ្លឺក្នុងសកម្មភាពសហប្រតិបត្តិការ វិនិយោគរបស់វៀតណាមនៅកម្ពុជា ហើយជាសញ្ញារស់រវើកនៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម-កម្ពុជា។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឲ្យជួរគ្រូពេទ្យវៀតណាម និងកម្ពុជា លើកកំពស់ស្មារតីសាមគ្គីភាព ស្អិតរមួត សហប្រតិបត្តិការជិតស្និទ្ធ និងចែករំលែកបទពិសោធន៍វិជ្ជាជីវៈ ដើម្បីនាំមន្ទីរពេទ្យឲ្យក្លាយទៅជានិមិត្តរូបដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា៖

“ខ្ញុំសង្ឃឹមថា កម្មាភិបាល គ្រូពេទ្យ និង គិលានុបដ្ឋាយិកាគ្រប់រូបបន្តរួមចំណែកដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ និងប្រទេសជាតិទាំងពីរ។ អ្នកជំងឺម្នាក់ៗ ប្រជាជនកម្ពុជាម្នាក់ៗដែលទទួលបានការថែទាំសុខភាព ជួយសង្គ្រោះជីវិត និងទទួលបានការប្រឹក្សាការពារសុខភាពរបស់ខ្លួនបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រទេសជាតិទាំងពីរ និងប្រជាជាតិទាំងពីរ។ នេះគឺជាបេសកកម្មប្រវត្តិសាស្ត្រលក្រៅពីជំនាញវិជ្ជាជីវៈផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ