មន្ទីរពេទ្យបណ្តោះអាសន្នវៀតណាមនិងឥណ្ឌាហ្វឹកហាត់ជំនាញតាមអ៊ីនធឺណែត
(VOVWORLD) - មន្ទីរពេទ្យទាំងពីរក៏បានចែករំលែកបទពិសោធន៍ទាក់ទងនឹងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ផងដែរ។
ភាគីទាំងពីរផ្លាស់ប្តូរជំនាញ លើកកំពស់សមត្ថភាពវេជ្ជសាស្រ្តនិងបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ (រូបថត៖ qdnd.vn) |
នៅថ្ងៃទី ២៧ និង ២៨ ខែកក្កដា មន្ទីរពេទ្យបណ្តោះអាសន្នកម្រិតទី ២ និងទី ៣ របស់វៀតណាមបានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ជាលើកដំបូងបានសហការជាមួយមន្ទីរពេទ្យបណ្តោះអាសន្នកម្រិតទី ២ របស់ឥណ្ឌា ដើម្បីរៀបចំការហ្វឹកហាត់តាមអ៊ិនធឺរណែតសំដៅលើកកំពស់សុខភាព សមត្ថភាពនិងបង្ការទប់ស្កាត់ជំងឺកូវីដ ១៩។
វគ្គហ្វឹកហាត់បណ្តុះបណ្តាលនេះមានគោលបំណងចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ ពង្រឹងសមត្ថភាពវេជ្ជសាស្រ្តក្នុងការពិនិត្យសុខភាព ព្យាបាលនិងបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ រវាងមន្ទីរពេទ្យទាំងពីរនៅពេលប្រតិបត្តិការក្នុងបរិយាកាសមន្ទីរពេទ្យបណ្តោះអាសន្ន។ មន្ទីរពេទ្យទាំងពីរក៏បានចែករំលែកបទពិសោធន៍ទាក់ទងនឹងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ផងដែរ៕