|
ប្ដីប្រពន្ធអាមេរិកឈ្មោះ Justin Shults និងStephanie Shults ត្រូវស្លាប់ក្នុងការវាយប្រហារភេរវកម្មនៅក្រុងព្រុចសែល (រូបថត៖tennessean.com) |
(VOVworld) - នាថ្ងៃទី២៧ មិនា មន្ត្រីមួយរូបនៃក្រសួងការបរទេសអាមេរិកបានឲ្យ
ដឹងថា មានបន្ថែមពលរដ្ឋអាមេរិក២នាក់ត្រូវស្លាប់ក្នុងការវាយប្រហារភេរវកម្មនា
ពេលកន្លងទៅនៅរាជធានីព្រុចសែល ប្រទេសប៊ែលហ្សិក តាមនោះ ពលរដ្ឋអាមេ
រិកត្រូវស្លាប់ក្នុងរឿងហេតុនេះបានកើនឡើងដល់៤នាក់។មជ្ឈដ្ឋាន មន្ត្រីអាមេរិក
បានឲ្យដឹងថា ក្រៅពីនោះមានពលរដ្ឋអាមេរិកយ៉ាងហោចណាស់ ១០នាក់ត្រូវរង
របួសក្នុងការវាយប្រហារនេះផងដែរ។ការវាយប្រហារភេរវកម្មនៅ ព្រលានយន្ត
ហោះ Zaventem និងស្ថានីយ៍រថភ្លើងក្រោមដី Maelbeek នាពេល ថ្មីៗនេះបាន
បណ្ដាលឲ្យមនុស្សជាង៣០នាក់ស្លាប់និងរាប់រយនាក់រងរបួស។ សមត្ថកិច្ចប៊ែល
ហ្សិកចាត់ទុកថា នេះជាគ្រោះមហន្តរាយមួយចំពោះប្រទេសជាតិ ក្រោយពី
សង្គ្រាមលោកលើកទី២មក តាមនោះសរឲ្យឃើញនូវកំរិតធ្ងន់ធ្ងរនៃ គ្រោះអាសន្ន
ភេរវកម្មដែលអឺរ៉ុបកំពុងប្រឈមមុខ។អ្នកស៊ើបអង្កេតនៅទូទាំងទ្វីបអឺរ៉ុប កំពុង
ដេញតាមចាប់ជនសង្ស័យយ៉ាងហោចណាស់៨នាក់ក្នុងការវាយ ប្រហារភេរវកម្ម
នេះ។មុខសញ្ញាភាគច្រើនទាំងនេះគឺជនជាតិបារាំងនិងប៊ែល ហ្សិក៕