មានបន្ថែមអ្នកជំងឺចំនួន៨នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រូពិកមជ្ឈិមឆ្លងកូវីដ១៩

(VOVWORLD) - គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ៦ ខែឧសភា វៀតណាមមានករណីឆ្លងកូវីដ១៩សរុប ចំនួន ៣០៣០ ករណី ក្នុងនោះមាន ១៦៣៤ ករណីរឆ្លងក្នុងប្រទេស។ ចំនួនករណីឆ្លងថ្មីចាប់ពីថ្ងៃទី ២៧ ខែមេសា ដល់បច្ចុប្បន្ននេះ មានចំនួន ៦៤ ករណី។ 

តាមប្រភពព័ត៌មាននាព្រឹកថ្ងៃទី៦ ខែឧសភា របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា វៀតណាមមាន អ្នកជំងឺចូវិដ១៩ចំនួន៨ករណីថែមទៀតត្រូវបានរកឃើញនៅមន្ទីរពេទ្យត្រូពិកមជ្ឈិមនៅស្រុក Dong Anhទីក្រុងHa Noi គឺជាអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ ដែលធ្វើឲ្យចំនួនករណីឆ្លងកូវីដ១៩នៅមន្ទីរពេទ្យនេះបានកើនឡើងដល់២២ករណី។

គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ៦ ខែឧសភា វៀតណាមមានករណីឆ្លងកូវីដ១៩សរុប ចំនួន ៣០៣០ ករណី ក្នុងនោះមាន ១៦៣៤ ករណីរឆ្លងក្នុងប្រទេស។ ចំនួនករណីឆ្លងថ្មីចាប់ពីថ្ងៃទី ២៧ ខែមេសា ដល់បច្ចុប្បន្ននេះ មានចំនួន ៦៤ ករណី។ ក្នុងនោះ ខេត្ត Ha Nam មាន ១៤ ករណី ខេត្តVinh Phuc មាន ១៥ករណី ទីក្រុង Ha Noi មាន ៥ករណី ខេត្ត Hung Yen ២ករណី ខេត្ត Da Nang ២ករណី ខេត្ត Quang Nam ១ករណី ខេត្ត Yen Bai ១ករណី ខេត្ត Dong Nai ១ករណី ខេត្ត Hai Duong ១ករណី និង មន្ទីរពេទ្យត្រូពិកមជ្ឈិមនៅស្រុក Dong Anh មាន ២២ ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ