មានប្រជាជនជិត ១០០ លាននាក់នៅទូទាំងពិភពលោកដែលបានឆ្លងជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ២៥ ខែមករា (តាមម៉ោង UTC) ពិភពលោកទាំងមូលបានកត់ត្រាមនុស្សចំនួន ៩៩.៧៣៨.១០១ នាក់ឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានមនុស្សចំនួន ២.១៣៨.០៤៣ នាក់បានស្លាប់។
បុគ្គលិកពេទ្យទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ នៅមន្ទីរពេទ្យក្នុងទីក្រុងបាងហ្គាឡូប្រទេសឥណ្ឌានៅថ្ងៃទី ១៦ ខែមករាឆ្នាំ ២០២១ (រូបថត៖ THX / TTXVN) |
យោងតាមទិន្នន័យគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ២៥ ខែមករា (តាមម៉ោង UTC) ពិភពលោកទាំងមូលបានកត់ត្រាមនុស្សចំនួន ៩៩.៧៣៨. ១០១ នាក់ឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានមនុស្សចំនួន ២.១៣៨.០៤៣ នាក់បានស្លាប់។
ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅតែជាសហរដ្ឋអាមេរិក ដោយមានអ្នកស្លាប់ចំនួន ៤២៩.៣៩២ នាក់ និងមានមនុស្សឆ្លងជំងឺកូវីដ១៩សរុប ២៥.៦៩៣.៥៣៤ នាក់។ បន្ទាប់មកគឺប្រទេសឥណ្ឌាដែលមានអ្នកស្លាប់ចំនួន ១៥៣.៥០៣ នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺសរុបចំនួន ១០.៦៦៨.៣៥៦ នាក់។ រីឯប្រទេសប្រេស៊ីលឈរនៅចំណាត់ថ្នាក់លេខ ៣ ដោយមានអ្នកស្លាប់ចំនួន ២១៧.០៨១ នាក់ ក្នុងចំណោមអ្នកជំងឺកូវីដ១៩ចំនួន ៨.៨៤៤.៦០០ នាក់៕