មានប្រទេសចំនួន៣៥បញ្ជាក់ចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-អឺរុប ASEM ៩ នៅ ឡាវ។

VOV-អនុរដ្ឋមន្ត្រីការបរទេសឡាវ Bounkeut Sangsomsak បានឲ្យដឹងថា សន្និសីទ
ជាន់ខ្ពស់អាស៊ី-អឺរុបលើកទី៩ (ASEM ៩) នឹងបានរៀបចំនៅ​ប្រទេស​នេះ​នាខែ
វិច្ឆកាខាងមុខ។ មកដល់ឥឡូវនេះការងារត្រៀមឲ្យសន្និសីទបានសំរេចជា​
សារវន្ត។ នាបច្ចុប្បន្នមានប្រទេសចំនួន៣៥បានបញ្ជាក់ចូលរួមសន្និសីទ។ នៅ​សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់ (SOM) ដែលកំពុងប្រព្រឹត្តទៅនៅក្រុងវៀងច័ន្ទ
បណ្ដា​គណៈប្រតិភូបានឯកភាពលើឯកសារជាលាយលក្ខអក្សរដាក់ជូន
សន្និសីទ​ជាន់ខ្ពស់អាស៊ី-អឺរុប ពិភាគ្សាអំពីយន្តការរបស់ ASEM និងបើក
ទូលាយបណ្ដា​សមាជិកនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ