មានមនុស្សជាង ២០ លាននាក់ បានឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោក

(VOVWORLD) - គិតត្រឹមម៉ោង ១ ព្រឹក ១០ ខែសីហា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាថាមានអ្នកជំងឺកូវីដ១៩ ចំនួន ២០.០១៦.៥៣៤ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៣៣.៦០៧   នាក់។
 មានមនុស្សជាង ២០ លាននាក់ បានឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោក - ảnh 1 បុគ្គលិកពេទ្យបញ្ជូនអ្នកជម្ងឺ COVID-១៩ នៅជិតទីក្រុងម៉ៃអាមីសហរដ្ឋអាមេរិកនៅថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២០ ( រូបថត៖ AFP / TTXVN)

យោងតាមគេហទំព័រ worldometers .info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹក ១០ ខែសីហា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាថាមានអ្នកជំងឺ កូវីដ១៩ ចំនួន ២០.០១៦.៥៣៤ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៣៣. ៦០៧   នាក់។

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែល រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានអ្នកជំងឺ Covid-19 ចំនួនជាង ៥,១៩ លាននាក់ និងមានអ្នកស្លាប់ជាង ១៦៥.៦០០ នាក់។ បន្ទាប់ពីសហរដ្ឋ អាមេរិកគឺប្រទេសប្រេស៊ីលដែលមានអ្នកជំងឺជាង ៣ លាននាក់ និងមានអ្នកស្លាប់ជាង ១០១.០០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ