មានមនុស្សជាង ២,៩៦ លាននាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោក

(VOVWORLD) - គិតត្រឹមម៉ោង ១៥ ៖០០ ថ្ងៃទី ១៣ ខែមេសា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាប្រជាជនជាង ១៣៧.៤ លាននាក់ ដែលឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានមនុស្សស្លាប់ជាង ២,៩៦ លាននាក់។ 

យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១៥ ៖០០ ថ្ងៃទី ១៣ ខែមេសា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាប្រជាជនជាង ១៣៧.៤ លាននាក់ ឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានមនុស្សស្លាប់ជាង ២,៩៦ លាននាក់ ប្រទេសសហរដ្ឋអាមេរិកនៅតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លាប់ជាង ៥៧៦.០០០ នាក់ ក្នុងចំណោមករណីឆ្លងជំងឺកូវីដ១៩ ជិត ៣២ លានករណី។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។

នៅទ្វីបអាស៊ី មានអ្នកស្លាប់ច្រើនជាង ២៨៧.០០០ នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ ជាង ១៩,៨ លានករណី។ ជាក់ស្តែង កាលពីថ្ងៃទី ១៣ ខែមេសា ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៨១ ករណីថែមទៀត ក្នុងនោះមាន ១៧៨ ករណីឆ្លងក្នុងសហគមន៍។ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចពន្យារពេលបម្រាមគោចររយៈពេល ២ សប្តាហ៍ទៀត (រហូតដល់ថ្ងៃទី ២៨ ខែមេសា) ពីព្រោះចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ មិនទាន់បានបង្ហាញពីសញ្ញាថយចុះនៅឡើយ។ រីឯប្រទេសថៃ បានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៩៦៥ ករណី ដែលនាំឱ្យមានករណីឆ្លងជំងឺសរុបចំនួន ៣៤.៥៧៥ ករណី ដែលក្នុងនោះមាន ៩៧ ករណីបានស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ