មានរដ្ឋអាជ្ញាមួយរូបទៀតប្រឆាំងជំទាស់ក្រឹត្យបំរាមជនអន្តោប្រវេសន៍របស់ ប្រធាធាធិបតី Donald Trump


មានរដ្ឋអាជ្ញាមួយរូបទៀតប្រឆាំងជំទាស់ក្រឹត្យបំរាមជនអន្តោប្រវេសន៍របស់ ប្រធាធាធិបតី Donald Trump - ảnh 1
មានរដ្ឋអាជ្ញាមួយរូបទៀតប្រឆាំងជំទាស់ក្រឹត្យបំរាមជនអន្តោប្រវេសន៍របស់ ប្រធាធាធិបតី Donald Trump (VNA)

(VOVworld) – ការប្រយុទ្ធខាងគត្តិយុតិ្តរវាងរដ្ឋអំណាចអាមេរិកនិងប្រព័ន្ធយុត្តិធម៌
 សហរដ្ឋអាមេរិកមិនទាន់បន្ធូស្រាលនៅឡើយ ក្នុងពេលដែល​ រដ្ឋអាជ្ញាមួយរូប ទៀត
នៅរដ្ឋ Virginia ប៉ែកខាងកើតអាមេរិក​ ទើបនឹងចេញសាលក្រមដំបូង ប្រឆាំង
ជំទាស់ក្រឹត្យប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបំរាមជនអន្តោ
ប្រវេសន៍មកពីប្រទេសឥស្លាមចំនួន ៧​។ សាលក្រមនាថ្ងៃទី ១៣ កុម្ភៈ របស់ រដ្ឋ
អាជ្ញាសហរដ្ឋអាមេរិក លោក Leonie Brinkema បានឆ្លើយតបនឹងសំណើរ នៃ
សហគមន៍សម្បូររុងរឿងរួមរដ្ឋ Virginia ។ នេះគឺជា «បរាជ័យ» ខាងគត្តិយុត្តិ
ថ្មីបំផុតដែលរដ្ឋអំណាចរបស់លោក Donald Trump រងរបួសក្នុងដំណើរអនុវត្ត
បណ្ដាក្រឹត្យនីតិប្រតិបត្តិ។ នាថ្ងៃដដែល ស្ថាប័នទទួលបន្ទុកអន្តោប្រវេសន៍
អាមេរិកបានចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៦៨០ នាក់ក្នុង
យុទ្ធនាការ បង្ក្រាបនាពេលថ្មីៗនេះនៅរដ្ឋ Los Angeles ទីក្រុង New York
រដ្ឋ North Carolina ជាដើម។​ ក្នុងពេលនោះ នាថ្ងៃដដែល ព្រឹទ្ធសភាអាមេរិក
បានបោះឆ្នោតអនុម័ត លើអតីតថ្នាក់ដឹកនាំធនាគារ Goldman Sachs
លោក Steven Mnuchin ធ្វើជា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃប្រទេសនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ