មនោសញ្ចេតនារបស់ប្រជាជនចំពោះអតីតប្រធានរដ្ឋវៀតណាម នាយឧត្តម សេនីយ៍លោក Le Duc Anh

(VOVWORLD) - មរណភាពរបស់អតីតប្រធានរដ្ឋវៀតណាម នាយឧត្តមសេនីយ៍លោក Le Duc Anh បានបន្សល់ទុកនូវការសោកស្ដាយយ៉ាងក្រៃលែងចំពោះបណ្ដាជំនាន់ កម្មាភិបាល យុទ្ធជននៃកងទ័ពប្រជាជនវៀតណាម។

   លោក Truong Thanh Son អតីតកម្មាភិបាលនៃបញ្ជាការដ្ឋានយោធាខេត្ត Lang Son បានអោយដឹងថា៖

“អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍លោក Le Duc Anh បានលះបង់ជូន បដិវត្តន៍អស់មួយជីវិត។ មិនថាក្នុងឋានៈណាក៏ដោយ ប៉ុន្តែលោកនាយឧត្តម សេនីយ៍ជានិច្ចកាលសម្រេចយ៉ាងល្អនូវភារកិច្ចរបស់ខ្លួន។ លោកនៅតែមាន ឫទ្ធានុភាពនយោបាយដ៏រឹងមាំ និងរបៀបរស់នៅសាមញ្ញទៀតផង”។

        ក្នុងអំឡុងពេលធ្វើសកម្មភាពបដិវត្តន៍ អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ លោក Le Duc Anh មានការរួមចំណែកជាច្រើនក្នុងប្រវត្តិសាស្ត្របដិវត្តន៍របស់ ប្រជាជាតិ ជាពិសេសគឺក្នុងវិស័យយោធា។ វរសេនីយ៍ត្រី Duong Thanh Phong នៃកងពលតូច ៩៦២ នៃយោភូមិភាគទី៩ បានចែករំលែកថា៖

        “អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍លោក Le Duc Anh ជាថ្នាក់ដឹកនាំឆ្នើម និងឧត្តមសេនីយ៍ឈ្លាសវៀងវៃមួយរូប។ លោកមិនត្រឹមតែមានការរួមចំណែកដ៏ធំ ធេងទៅក្នុងការរំដោះប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងក្នុងការអភិវឌ្ឍប្រទេសជាតិ ទៀតផង។ មរណភាពរបស់លោក គឺជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋ ប្រជាជននិងកងទ័ពវៀតណាម”។

        ចំណែកឯលោក Nguyen Ben អតីតយុទ្ធជននៅស្រុក Chau Thanh ខេត្ត Tien Giang ធ្លាប់មានរយៈពេលបំពេញការងារក្នុងកងទ័ពក្រោមការដឹកនាំ របស់នាយឧត្តមសេនីយ៍លោក Le Duc Anh នាពេលដែលលោកកាន់តំណែងជា មេបញ្ជាការនៃយោធភូមិភាគទី៩។ លោក Nguyen Ben បានចែករំលែកថា៖

        “ការដឹងព័ត៌មានថាលោកទទួលមរណភាពធ្វើអោយអតីតយុទ្ធជនយើង សោកស្ដាយយ៉ាងក្រៀមក្រំ។ ជីវិតរបស់លោកគឺជាគំរូរបស់ខ្ញុំ ដោយមាន ស្មារតីប្រយុទ្ធយ៉ាងអង់អាចក្លាហាន ជាពិសេសគឺពេលដែលលោកជាមេបញ្ជាការ នៃយោធភូមិភាគទី៩។ នៅលើសមរភូមិកម្ពុជាក៏អញ្ចឹងដែរ លោកបានរួម ចំណែកយ៉ាងធំធេងទៅក្នុងការរំដោះប្រទេសកម្ពុជារួចផុតពីគ្រោះប្រល័យពូជ សាសន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ