មានស្នាដៃចំនួន៣៥ដែលទទួលបានពានរង្វាន់សារព័ត៌មានទូទាំងប្រទេសស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយលើកទី២

(VOVWORLD) - ពិធីប្រគល់ពានរង្វាន់ “សារព័ត៌មានជាមួយការងារប្រយុទ្ធប្រឆាំងអំពើពុក រលួយ” លើកទី២ ឆ្នាំ២០១៨-២០១៩ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែសីហា ខាង មុខនៅរដ្ឋធានីហាណូយ។ ឆ្នាំនេះមានស្នាដៃចំនួន៣៥ដែលត្រូវបានប្រគល់ជូនពានរង្វាន់។

នៅសន្និសីទកាសែតនាថ្ងៃទី៣១ខែកក្កដា ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិ វៀតណាមលោក Tran Thanh Man និងជាប្រធានគណៈកម្មាធិការ ទទួលបន្ទុកពានរង្វាន់សារព័ត៌មានទូទាំងប្រទេសស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើពុករលួយលើកទី២ បានអះអាងថា តាមរយៈស្នាដៃទាំងនេះ បណ្ដាអ្នកកាសែត និងអ្នកព័ត៌មាននានាបានរួមចំណែករាំងស្កាត់ រុញថយក្រោយការធ្លាក់ចុះខាង សតិអារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ ក៏ដូចជាអំពើ អាក្រក់ផ្សេងៗទៀតក្នុងជីវភាពសង្គមផងដែរ។ លោក Tran Thanh Man អញ្ជើញ មានប្រសាសន៍ថា៖

        “ពានរង្វាន់លើកនេះ គឺសង្កត់ធ្ងន់លើទឹកចិត្តរបស់ប្រជាជនចំពោះការងារ ប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពខ្ជះខ្ជាយ ក៏ដូចជាសង្កត់ធ្ងន់លើការពង្រីកប្រជាធិប តេយ្យ ពង្រីករណសិរ្សមាតុភូមិដើម្បីតំណាងអោយសម្លេងរបស់ប្រជាជន ព្រម ទាំងសង្កត់ធ្ងន់លើការឃ្លាំមើលបដិវាទរបស់សង្គម។ អាស្រ័យដោយហេតុនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញថ្លែងថា បុព្វហេតុប្រយុទ្ធប្រឆាំងអំពើពុករលួយមានជោគជ័យដែរឬអត់ គឺពឹងផ្អែកលើ តួនាទីរបស់រណសិរ្សក្នុងការចលនាប្រជាជនគ្រប់ស្រទាប់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ