​មនុស្សចំនួនជាង១២០នាក់ត្រូវស្លាប់និងរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកនៅស៊ីរី

រដ្ឋមន្ត្រី សុខាភិបាលស៊ីរី Wael al _halaqi បានអោយដឹងថា៖ ​យ៉ាង​ហោច​ណាស់
 មានមនុស្សចំនួន 27 នាក់ ត្រូវស្លាប់ និង​ 97 នាក់​ផ្សេងទៀត ត្រូវរងរបួស  ក្នុងការវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានី Da​mascus នាថ្ងៃទី 17 មិនា។ ជនរងគ្រោះភាគច្រើន គឺជនស៊ីវិល។ ផ្ទះសម្បែង​និង​មធ្យោបាយចរាចរ ជាច្រើន ​​​
ក៏​ត្រូវបំផ្លាញ់ចោល។ តាមលទ្ធផលនៃការស៊ើបអង្កេតដំបូងបានសរអោយ​ឃើញ​
ថា៖ នេះអាចជាការ វាយប្រហារ​គ្រាប់បែក​ភេរវកម្ម។

​មនុស្សចំនួនជាង១២០នាក់ត្រូវស្លាប់និងរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកនៅស៊ីរី - ảnh 1
វាយប្រហារដោយគ្រាប់បែក នៅរដ្ឋធានី Damascus (internet)


          បន្តាប់ពីការផ្ទុះគ្រាប់បែកនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban
Ki Moon បានរិះគន់យ៉ាងខ្លាំងក្លាចំពោះពិរុទ្ធជន និងអំពាវនាវ​បញ្ឈប់​រាល់អំពើហឹង្សារ
នៅស៊ីរី។ រដ្ឋមន្ត្រីការបរទេសបារាំង Alain Juppe និង​រដ្ឋមន្ត្រី​ការបរទេស អេហ្ស៊ីប 
Mahammed Kamel Amr ថ្កោលទោស រាល់អំពើ​របស់​លិទ្ធិភេរវកម្ម។ ​នាពេលនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស៊ីរី ព្រមានថា ​នឹង​មិនចុះញ៉ម ចំពោះ បណ្ដាអ្នកបំផ្លិចបំផ្លាញ់សន្តិសុខ និង ស្ថិរភាពប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ