មនុស្សចំនួនជាង ១១ ពាន់នាក់រងរបួសក្នុងការរញ្ជួយដីនៅខេត្ត Sichuan ចិន​

(VOVworld) – គិតដល់វេលាម៉ោង ១០ ព្រឹកថ្ងៃទី ២១ មេសា (តាមម៉ោងវៀតណាម)  ការរញ្ជួយដីមានកំរិត ៧ richter ដែលបានកើតឡើងនៅ ទីក្រុង Ya’an ខេត្ត Sichuan ​ចិន បានធ្វើឲ្យមនុស្សចំនួន ១៨០ នាក់ត្រូវស្លាប់និង ជាង ១១ ពាន់នាក់រងរបួសនិងជន ២៤ នាក់ត្រូវបាត់ខ្លួន។ នាថ្ងៃទី ២០ មេសា នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានទៅ
កាន់ស្រុក Lusan ដេលត្រូវរង ឥទ្ធិពលដ៏ធ្ងន់ធ្ងរបំផុតដោយសារការរញ្ជួយដីនេះ ដើម្បីត្រួត
ពិនិត្យស្ថានភាពនិង បញ្ជាណែនាំការងារជួយសង្គ្រោះជំនះពុះពារលើផលវិបាក់នៃគ្រោះ
ធម្មជាតិ។ លោក Li Keqiang ក៏បានស្នើឲ្យមន្ត្រីក្នុងតំបន់ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត
របស់ខ្លួន ក្នុងសកម្មភាពជួយសង្គ្រោះផងដែរ។ នាថ្ងៃទី ២០ មេសា ថ្នាក់ដឹកនាំបក្សរដ្ឋ
វៀតណាមបានផ្ញើសារទូរលេរំឡែកទុក្ខជូនថ្នាក់ដឹកនាំបក្សរដ្ឋចិននិងប្រជាជន ខេត្ត
Sichuan៕

មនុស្សចំនួនជាង ១១ ពាន់នាក់រងរបួសក្នុងការរញ្ជួយដីនៅខេត្ត Sichuan ចិន​ - ảnh 1
ការងារជួយសង្គ្រោះជំនះពុះពារលើផលវិបាក់នៃគ្រោះធម្មជាតិ។ (Image: www.vov.vn/Xinghua)

ប្រតិកម្មទៅវិញ

ផ្សេងៗ