មនុស្សចំនួនជាង ១៤០ នាក់ត្រូវស្លាប់ក្នុងការធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ី


មនុស្សចំនួនជាង ១៤០ នាក់ត្រូវស្លាប់ក្នុងការធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ី - ảnh 1
មនុស្សចំនួនជាង ១៤០ នាក់ត្រូវស្លាប់ក្នុងការធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ី (Image: VNA)


(VOVworld) – ប៉ូលីសឥណ្ឌូណេស៊ីបានឲ្យដឹងថា៖ ចំនួនមនុស្សត្រូវស្លាប់ក្នុង ការធ្លាក់យន្តហោះដឹកជញ្ជូនយោធានៅទីក្រុង Medan ដែលកើតមានឡើង
នាថ្ងៃទី ៣០ មិថុនា នេះបានកើនឡើងដល់ ១៤០ នាក់ ក្នុងនោះ សាកសព
នៃមនុស្ស ចំនួន ២៣ នាក់ត្រូវបានកំណត់ឈ្មោះ។ តាមគំរោង សាកសព
ទាំងឡាយរបស់ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់ទីក្រុង Pekanbaru នៅ
ខេត្ត Riau លើ កោះ Sumatra នាថ្ងៃទី ១ កក្កដា។ បណ្ដាមន្ត្រីទទួលបន្ទុកការ
ងារស្វែងរកនិងជួយសង្គ្រោះបានបញ្ជាក់ថា៖ មនុស្សយ៉ាងតិចបំផុតលើដី
គោកចំនួន ៣ នាក់ត្រូវស្លាប់ ក្នុងរឿងហេតុនេះ។ អ្នកនាំពាក្យកងទ័ព
ឥណ្ឌូណេស៊ី លោក  Fuad Basha បានឲ្យដឹងថា៖ ឥណ្ឌូណេស៊ីកំពុងប្រមូល
ផ្តុំទៅលើការងារស្វែងរកនិងជួយ សង្គ្រោះជនរងគ្រោះ ហើយបើកមជ្ឈ
មណ្ឌលដោះស្រាយវិបត្តិនិងមជ្ឈមណ្ឌលព័ត៌មានអំពីសកម្មភាពនេះយ៉ាង
ឆាប់រហ័ស។ កងទ័ពជើងអាកាសឥណ្ឌូណេស៊ី បានសម្រេចមិនប្រើ
ប្រាស់ជាបណ្តោះអាសន្នយន្តហោះ C – 130B ចំនួន ៨ គ្រឿងទៀតដល់
ពេលណាមូលហេតុននៃគ្រោះថ្នាក់នេះត្រូវបានស៊ើបអង្គេត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ