មនុស្សចំនួន៧,៥លាននាក់បានរួមមតិទៅលើពង្រាងក្រមច្បាប់វប្បវេណី(វិសោធនកម្ម)
|
មនុស្សចំនួន៧,៥លាននាក់បានរួមមតិទៅលើពង្រាងក្រមច្បាប់វប្បវេណី(វិសោធនកម្ម) (VOV) |
Vovworld-ដល់ឥឡូវនេះមានរបាយការណ៍បូកសរុបចំនួន៩៦របស់ក្រសួង
ស្ថាប័នដំបន់ផ្ញើរជូនគណៈតាក់តាំងពង្រាងច្បាប់ មនុស្សប្រមាណ៧,៥លាននាក់
បានរួមមតិទៅលើពង្រាងក្របច្បាប់វប្បវេណី(វិសោធនកម្ម)។ នាព្រឹកថ្ងៃទី៧
ឧសភានៅទីក្រុង Da Nang គណៈកម្មាធិការច្បាប់នៃរដ្ឋសភាវៀតណាមបាន
រៀបចំសម័យប្រជុំពេញអង្គពិនិត្យលើគំរោងការក្រមច្បាប់វប្បវេណីវិសោធនកម្ម
និងពិនិត្យគំរោងការណ៍របស់រដ្ឋាភិបាលស្ដីពីការកែលំអរព្រំខ័ណ្ឌរដ្ឋបាលចំពោះ
អង្គភាពរដ្ឋបាលចំនួន៦ថ្នាក់ស្រុក។ លោក Phan Trung Ly ប្រធានគណៈកម្មាធិការ
យុត្តិធម៍នៃរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្រមច្បាប់វប្បវេណី(វិសោធនកម្ម)ជាក្រម
ច្បាប់សំខាន់ពិសេសមានឥទ្ធិពលទៅលើគ្រប់ជ្រុងជ្រោយនៃជីវភាពរស់នៅសង្គម
ដែលត្រូវបានយកមតិទូលំទូលាយក្នុងប្រជាជនទាំងមូលនឹងបានដាក់ជូនរដ្ឋសភា៕