មនុស្សចំនួន ១០ នាក់ស្លាប់ក្នុងករណីបាញ់រះនៅអាមេរិក

(VOVWORLD) -យោងតាមប្រភពព័ត៌មានជាបឋមបានឲ្យដឹងថា៖ ជនប្រព្រឹត្តិការបាញ៉រះនេះគឺ Dimitrios Pagourtzis អាយុ ១៧ ឆ្នាំ។

អភិបាលរដ្ឋ Texasរបស់អាមេរិក លោក  Greg Abbott នាថ្ងៃទី ១៨ ឧសភាបានបញ្ជាក់អំពីការបាញ់រះនៅសាលាវិទ្យាល័យ Santa Fe នាថ្ងៃដដែល បណ្ដាលឲ្យមនុស្សចំនួន ១០ នាក់ស្លាប់ និង១០ នាក់ទៀតរងរបួស ព្រមទាំងចាត់ទុកថា នេះគឺជាករណីវាយប្រហារយ៉ាងឃោរឃៅបំផុត ក្នុងប្រវត្តិសាស្ត្រតាមសាលារៀននៅរដ្ឋ Texas។ ប៉ូលីសបានចាប់ឃុំខ្លួនជនសង្ស័យមួយនាក់ ជាសិស្សនៃសាលានេះហើយ រកឃើញគ្រឿងផ្ទុះជាច្រើន។ យោងតាមប្រភពព័ត៌មានជាបឋមបានឲ្យដឹងថា៖ ជនប្រព្រឹត្តិការបាញ៉រះនេះគឺ Dimitrios Pagourtzis អាយុ ១៧ ឆ្នាំ។

ថ្លែងមតិនៅក្នុងសេតវិមាន ប្រធានាធិបតីអាមរិក លោក Donald Trump បានផ្ញើក្ដីរំលែកទុក្ខយ៉ាងក្រៀមក្រំទៅកាន់ក្រុមគ្រួសារជនរងគ្រោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ