មនុស្សចំនួន ៣ រយនាក់រងរបួសក្នុងអំពើហឹង្សានៅរដ្ឋ Assam ឥណ្ឌា
|
មនុស្សចំនួន ៣ រយនាក់រងរបួសក្នុងអំពើហឹង្សានៅរដ្ឋ Assam ឥណ្ឌា (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៥ ធ្នូ រលកអំពើហឹង្សានៅរដ្ឋ Assam ភាគឦឥណ្ឌា
បន្តរីរាល ដាល បន្ទាប់ពី ពួកឧទ្ទាមចំណុះរណសិរ្សប្រជាធិបតេយ្យជាតិ Bodo
(NDFB) បើកទូ លាយការវាយប្រហារ នាថ្ងៃទី ២៣ ធ្នូ ធ្វើឲ្យមនុស្សចំនួន ៦៤
នាក់ត្រូវស្លាប់និង ច្រើននាក់ទៀតរងរបួស។ តាមអ្នកនាំពាក្យប៉ុលីសរដ្ឋ Assam
លោក Rajib Saikia បានឲ្យដឹងថា៖ គិតរហូតមកដល់ពេលនេះ អ្នកត្រូវស្លាប់
បានកើនឡើង ៨០ នាក់និង ២៥០ នាក់ ទៀតបាត់ខ្លួន។ ទេសាភិបាលរដ្ឋ Assam
លោកTarun Gogoi បានចេញបទបញ្ជាឲ្យរដ្ឋមន្ត្រីថ្នាក់រដ្ឋចំនួន ៦ នាក់ ទៅត្រួត
ពិនិត្យស្ថានភាពនៅភូមិនានាដែលត្រូវវាយប្រហារហើយប្រកាសថា៖ នឹងបន្ត
យុទ្ធនាការប្រយុទ្ធប្រឆាំង នឹងកំលាំងពួកឧទ្ទាម Bodo ៕