មនុស្សជាងមួយពាន់នាក់មានឈ្មោះក្នុងបញ្ជីបេក្ខជនសមាជិកសភានីតិកាលទី១៤
(VOVworld)- មនុស្សជាងមួយពាន់នាក់មានឈ្មោះក្នុងបញ្ជីបេក្ខជនសមាជិកសភានីតិកាល
ទី១៤។នេះជាលទ្ធផលបូកសរុបកិតដល់រសៀលថ្ងៃទី១៨មិនា បន្ទាប់ពីខេត្ត ក្រុង ចំនួន៦៣របស់វៀតណាមបញ្ចប់សន្និសីទពិគោះយោបល់លើកទី២ ដោយព្រម ព្រៀងបង្កើតបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះសមាជិកសភានីតិកាលទី១៤និង សមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១។តាមការ វាយតម្លៃរបស់អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម
លោក Nguyen Van Pha ថា នេះជាសញ្ញាវិជ្ជមានដោយសារចំនួនបេក្ខជន ឈរ ឈ្មោះសមាជិកសភាកើនឡើងនឹងជួយឲ្យរណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់មាន
ជម្រើសជាច្រើន ដើម្បីតាមរយៈសន្និសីទពិគ្រោះយោបល់នេះនឹងឧទ្ទេសនាម បានបេក្ខជនឆ្នើមចូលក្នុងបញ្ជីឈ្មោះបេក្ខជនសមាជិកសភានិងសមាជិកក្រុមប្រឹក្សា ប្រជាជនគ្រប់ជាន់ថ្នាក់។
|
ទិដ្ឋភាពនៃសន្និសីទពិគ្រោះយោលបល់នៅក្រុង Can Tho
(រូបថតៈTTXVN ) |
តាមការពិនិត្យរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រណសិរ្សមាតុភូមិវៀតណាម
ខេត្ត ក្រុងនានាថា បញ្ជីឈ្មោះបេក្ខជនឈរឈ្មោះសមាជិកសភានិងសមាជិក ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ដាក់ជូនរដ្ឋសភា សុទ្ធតែបានស្ថាប័នអង្គភាពនានា បំពេញតាមគោការណ៍ ត្រឹមត្រូវនិងធានានូវអធិបតេយ្យភាព។
សន្និសីទពិគ្រោះយោបល់លើកទី៣នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ ថ្ងៃទី១៧មេសាឆ្នាំ២០១៦៕