មនុស្សជាង១៥០នាក់ត្រូវស្លាប់និងរាប់រយនាក់ទៀតរងរបួសក្នុងការវាយប្រហារភេរវកម្មនៅបារាំង

មនុស្សជាង១៥០នាក់ត្រូវស្លាប់និងរាប់រយនាក់ទៀតរងរបួសក្នុងការវាយប្រហារភេរវកម្មនៅបារាំង - ảnh 1
មនុស្សជាង១៥០នាក់ត្រូវស្លាប់និងរាប់រយនាក់ទៀតរងរបួសក្នុងការវាយប្រហារភេរវកម្មនៅបារាំង

          (VOV)_នាថ្ងៃទី១៣ វិច្ឆិកា នៅទីក្រុងបារីស (បារាំង) បានកើតមានឡើងការ
វាយប្រហារភេរវកម្មជាបន្តបន្ទាប់ គួរអោយភិតភ័យខ្លាំង។ ការវាយប្រហារបាន​កើត
មានឡើងនៅកន្លែងជាច្រើន រួមមាន៖ ការបាញ់កាំភ្លើងនិងចាប់ ​មនុស្ស​ច្រើន​នាក់
​ធ្វើជា​ចំណាប់ខ្មាំង​នៅរោង​មហោស្រព​Bataclan ​នៅ​កណ្តាល​ទីក្រុង​​​​​​ ​បារីស​ការផ្ទុះ
គ្រាប់បែកចំនួន២ នៅពហុកីឡាដ្ឋាន Stade de France ការផ្ទុះ​គ្រាប់​បែក​ចំនួន​៥​ទៀត
ជិតនឹង​រោង​មហោស្រព ​Bataclan ក៏ដូចជា​ករណី​វាយលុក​មួយ សំដៅលើ​មជ្ឈ
មណ្ឌល​ពាណិជ្ជកម្ម LesHall ​។

          ក្រោយពេល​ផ្ទុះឡើង​នូវ​ការវាយលុក​ដ៏​តក់ស្លុតនេះ ប្រធានាធិបតី​បារាំង
លោក Francois Hollande បាន​កោះប្រជុំ​គណៈរដ្ឋមន្ត្រី​បន្ទាន់ នៅ​ពាក់កណ្តាល​អា​
ធ្រា​ត​ថ្ងៃទី​១៣ វិច្ឆិកា ។ ​លោក​ក៏បាន​ប្រកាស​ដាក់​ស្ថានការណ៍​គ្រា​មាន​អាសន្ន​នៅ
​ទូទាំងប្រទេស​ហើយ "​វិធានការ​ទី​២​នឹង​បិទទ្វា​ព្រំដែន​ជាតិ​" ។ ​ទន្ទឹមនឹង​នោះ​ ថ្នាក់
ដឹកនាំបារាំងក៏បានអំពាវនាវអោយបង្កើនវិធានការណ៍យោធានានាទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ