|
មនុស្សជាង៣០នាក់ត្រូវស្លាប់និងរបួសក្នុងការបាញ់រះមួយនៅអាមេរិក |
(VOV)_មនុស្សយ៉ាងហោចណាស់១៤នាក់ត្រូវស្លាប់ និងជិត២០នាក់ទៀតរង
របួសដោយសារការបាញ់រះមួយនៅមជ្ឈមណ្ឌលជនពិការក្នុងក្រុង San Bernardino
រដ្ឋកាលីហ្វរនីញ៉ា សហរដ្ឋអាមេរិក នាថ្ងៃទី២ ខែធ្នូ។ តាមសាក្សីម្នាក់បានអោយដឹង
ថា៖ ក្រុមខ្មាន់កាំភ្លើងមានគ្នា៣នាក់ ដែលក្នុងនោះ មានតែម្នាក់ប៉ុណ្ណោះកំពុងតែរត់
គេចខ្លួន ខណៈ២នាក់ត្រូវបានប៉ូលិសបាញ់ចំ ហើយម្នាក់ត្រូវបានរាយការណ៍ថា
ស្លាប់។
បន្ទាប់ពីការវាយប្រហារនេះ ប្រធានាធិបតីអាមេរិក លោក Barack Obama បាន
អំពាវនាវអោយមជ្ឈដ្ឋាននីតិបញ្ញាតិ្តគណបក្សប្រជាធិបតេយ្យ និងគណពក្សសាធា
រណៈរដ្ឋខំប្រឹងប្រែងរួមដៃនៅរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ដើម្បីដោះស្រាយបញ្ហាបាញ
រះកើតមានឡើងជាបន្តបន្ទាប់នៅប្រទេសនេះ៕