មនុស្សជាង៤៣លាននាក់នៅវៀតណាមបានរួចផុតពីភាពក្រីក្រ
|
មនុស្សជាង៤៣លាននាក់នៅវៀតណាមបានរួចផុតពីភាពក្រីក្រ |
(VOV)_មនុស្សជាង៤៣លាននាក់នៅវៀតណាមបានរួចផុតពីភាពក្រីក្រ។ នេះគឺជាតួរលេខ ដែលបានរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ ដាក់ចេញ ក្នុងពិធី
ប្រកាសជាសាធារណះ៖ លទ្ធផល ១៥ឆ្នាំអនុវត្តគោលដៅសហស្សវត្សរ៍ នៅវៀត
ណាម ដែលបានក្រសួងផែនការនិងវិនិយោគវៀតណាមរៀបចំឡើង នាព្រឹកថ្ងៃទី
២១ កញ្ញា នៅទីក្រុងហាណូយ។ តាមនោះ ក្នុងដំណាក់កាល១៥ឆ្នាំ ពីឆ្នាំ ២០០១
ដល់ឆ្នាំ ២០១៥ ល្បឿនកំណើនសេដ្ឋកិច្ចវៀតណាម នៅកំរិតខ្ពស់ ជាពិសេស ពីឆ្នាំ
២០០០ ដល់ឆ្នាំ២០០៨ កំរិតមធ្យមគឺជាង៧% /ឆ្នាំ ។វៀតណាមបានសម្រេចគោល
ដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដូចជា៖កាត់បន្ថយភាពក្រីក្រ ជំរុញសមភាពភេទ និង
កាត់បន្ថយអត្រាឆ្លង HIV/ AIDS ។ អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀត
ណាម លោក Nguyen Chi Dung បានអោយដឹងថា៖
“ក្នុងដំណាក់កាលខាងមុខនេះ វៀតណាមនៅតែបន្តប្រមូលផ្តុំកម្លាំង រក្សា
និងលើកកំពស់រាល់លទ្ធផលដែលទទួលបាន។ទន្ទឹមនឹងនោះ ឈានទៅដល់រូប
សណ្ឋានកំណើននិរន្តរភាំពមួយ។ វៀតណាមត្រូវការប្រមូលផ្តុំគ្រប់កម្លាំង ដើម្បី
ជំរុញថែមទៀតកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ បង្កើនទិន្នផល និង
ផ្លាស់ប្តូរថ្មី គោលនយោបាយដើម្បីធានាការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ និង
សមភាព៕”