មនុស្សជាង៤៩២លាននាក់ឆ្លងកូវិដ-១៩នៅទូទាំងពិភពលោក
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ Worldometer.info បានឲ្យដឹងថា គិតត្រឹមម៉ោង១ ថ្ងៃទី៥ ខែមេសា(ម៉ោង UTC) នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជិត ៤៩២,៣ លាននាក់ និងករណីស្លាប់ចំនួនជិត ៦,១៨ លាននាក់។
ប្រជាជនកំពុងរង់ចាំដើម្បីធ្វើតេស្តរកជំងឺកុវីដ-១៩ នៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២។ (រូបថត៖ Yonhap/TTXVN) |
ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងជំងឺថ្មីចំនួនជិត ៦៨៦.០០០ នាក់បន្ថែមទៀត និងករណីស្លាប់មានចំនួន ២.២៤៨នាក់។ កូរ៉េខាងត្បូងកឺជាប្រទេសដែលមានបរិមាណករណីឆ្លងជំងឺថ្មីច្រើនបំផុតនៅលើពិភពលោក ដោយមានអ្នកជំងឺជាង ១២៧.០០០នាក់ឆ្លងកូវីដ-១៩ ខណៈពេលដែលរុស្ស៊ីបាននាំមុខគេនៅលើពិភពលោកអំពីបរិមាណករណីស្លាប់ គឺ ២៨០ករណី។
ក្នងុបរិបទដែលបរិមាណករណីឆ្លងជំងឺថ្មីនៅទូទាំងពិភពលោកកំពុងថយចុះគួរឱ្យកត់សម្គាល់ ប្រទេសជាច្រើនរួមទាំងអាហ្វ្រិកខាងត្បូងនិងអ៊ុយរ៉ាហ្គាយបានដកស្ថានភាពអាសន្នដែលត្រូវបានដាក់កាលពីជាង ២ ឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩៕