មនុស្សជាង ២០០ នាក់ ត្រូវ សម្លាប់ដោយការរអិលបាក់ដីនៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

(VOVWORLD) -នាថ្ងៃទី ១៩ សីហា មជ្ឈដ្ឋានសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានឲ្យដឹងថាចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដីក្នុងខេត្ត Ituri អាចច្រើនជាង ២០០ នាក់ ដោយច្រើនជាងពីរដងបើប្រៀបនឹងការប្រកាសមុននេះ។
មនុស្សជាង ២០០ នាក់ ត្រូវ សម្លាប់ដោយការរអិលបាក់ដីនៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ - ảnh 1 មនុស្សជាង ២០០ នាក់ ត្រូវ សម្លាប់ដោយការរអិលបាក់ដីនៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

នាថ្ងៃទី ១៩ សីហា មជ្ឈដ្ឋានសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានឲ្យដឹងថាចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដីក្នុងខេត្ត Ituri អាចច្រើនជាង ២០០ នាក់ ដោយច្រើនជាងពីរដងបើប្រៀបនឹងការប្រកាសមុននេះ។  អភិបាលស្ដីទី ខេត្ត Ituri លោក Pacifique Keta បានទៅទស្សនាភូមិ Toraក្បែរបឹងអាល់ប៊ើតនៅភាគឦសាននៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាទីកន្លែង ដែលកើតមានឡើងការរអិលបាក់ដីនេះ កាលពីថ្ងៃទី ១៨ សីហា។ មន្ត្រីរូបនេះបានឲ្យដឹងថាកំពុងខិតខំប្រឹងប្រែងជំរុញការ ស្វែងរកនិងសង្គ្រោះ។អង្គការសង្គ្រោះជាច្រើន និងកងកម្លាំង រក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ(MINUSCO)ក៏មានវត្តមានដើម្បីស្វែងរកជនរងគ្រោះឱ្យបានឆាប់រហ័ស។

មុននេះ លោក Keta បាននិយាយថាមនុស្សប្រហែល ១០០ នាក់ត្រូវបានសម្លាប់នៅក្នុងការរអិលបាក់ដីនេះ។

ប្រតិកម្មទៅវិញ

ផ្សេងៗ