មនុស្សជាង ៥០០.០០០ នាក់បានចាកចេញពីស៊ូដង់រត់ភៀសខ្លួន

(VOVWORLD) - លោក Grandi បាននិយាយថា ប្រសិនបើជម្លោះមិនបញ្ចប់ទេ ការចាកចេញរបស់ប្រជាជនស៊ូដង់នៅតែបន្តដែរ។

មនុស្សជាង ៥០០.០០០ នាក់បានចាកចេញពីស៊ូដង់រត់ភៀសខ្លួន - ảnh 1ប្រជាជនជម្លៀសខ្លួនដើម្បីបញ្ចៀសជម្លោះនៅក្រុង Khartoum ប្រទេសស៊ូដង់ កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ (រូបថត៖ AFP/TTXVN)

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងណៃរ៉ូប៊ី រដ្ឋធានីនៃប្រទេសកេនយ៉ា ក្នុងឱកាសទិវាជនភៀសខ្លួនអន្តរជាតិ (២០ មិថុនា - ទិវាជនភៀសខ្លួនពិភពលោក) នៅថ្ងៃទី ២០ មិថុនា ប្រមុខឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន  (UNHCR) Filippo Grandi និយាយថា ជនភៀសខ្លួនជាង ៥០០.០០០ នាក់មកពីប្រទេសស៊ូដង់បានស្វែងរកការជ្រកកោននៅក្នុងប្រទេសជិតខាងចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសា ហើយមនុស្សចំនួន ២  លាននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនក្នុងស្រុក។ លោក Grandi បាននិយាយថា ប្រសិនបើជម្លោះមិនបញ្ចប់ទេ ការចាកចេញរបស់ប្រជាជនស៊ូដង់នៅតែបន្តដែរ។

សូមរំលឹកថា ស៊ូដង់បានជាប់នៅក្នុងជម្លោះរវាងក្រុមយោធាដែលជាគូប្រជែងអស់រយៈពេលជាងពីរខែមកហើយ។ ការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងក្រុមកងកម្លាំងឆ្លើយតបរហ័ស (RSF) ដែលជាគូប្រជែងបានធ្វើឱ្យមនុស្សជាង ២.០០០ នាក់បានស្លាប់ និងចំនួន ២,៥ លាននាក់ត្រូវជម្លៀសចេញ ដែលជាកត្តាបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ