មនុស្សជាង ៩.១០០ នាក់ត្រូវបានចាក់វ៉ាក់សាំងការពារកូវីដ ១៩
(VOVWORLD) - ចាប់ពីម៉ោង ៦ ល្ងាចថ្ងៃទី ៤ ខែមេសា ដល់ម៉ោង ៦ ព្រឹកថ្ងៃទី ៥ ខែមេសា ប្រទេសវៀតណាមមិនបានកត់ត្រាករណីឆ្លងថ្មីកូវីដ ១៩ ឡើយ។
ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ (រូបថត៖ TTXVN) |
យោងតាមព័ត៌មានពីក្រសួងសុខាភិ បាលបានឱ្យដឹងថា៖ គិតត្រឹមម៉ោង ៦ ថ្ងៃទី ៥ ខែមេសា ប្រទេសវៀត ណាម បានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន ១,៦០៣ ករណីដែលជាករណីឆ្លងក្នុងប្រទេស។ ចំនួនករណីឆ្លងថ្មី គិតតាំងពីថ្ងៃទី ២៧ ខែមករា រហូតមកដល់ពេលនេះ មានចំនួន ៩១០ ករណី។ ចាប់ពីម៉ោង ៦ ល្ងាចថ្ងៃទី ៤ ខែមេសា ដល់ម៉ោង ៦ ព្រឹកថ្ងៃទី ៥ ខែមេសា ប្រទេសវៀតណាមមិនបានកត់ត្រាករណីឆ្លងថ្មីកូវីដ ១៩ ឡើយ។
វៀតណាមបានព្យាបាលជាសះស្បើយសម្រាប់អ្នកជំងឺកូវីដ -១៩ ចំនួន ២,៣៨៣/២៦៣១ នាក់។ ចំនួនអ្នកស្លាប់ទាក់ទងនឹងជំងឺកូវីដ ១៩ នៅវៀតណាម រហូតមកដល់ពេលនេះមានចំនួន ៣៥ នាក់។
ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា៖ ក្នុងសប្តាហ៍កន្លងមក មានមនុស្សចំនួន ៩.១៥៨ នាក់បន្ថែមទៀតត្រូវបានចាក់វ៉ាក់សាំងការពារកូវីដ ១៩។ រហូតដល់ម៉ោង ៤ រសៀលថ្ងៃទី ៤ ខែមេសា នៅក្នុងខេត្តនិងក្រុងចំនួន ១៩ មានប្រជាជនសរុបចំនួន ៥២.៤១៣ នាក់ត្រូវបានចាក់វ៉ាក់សាំងការពារកីវីដ ១៩៕