មនុស្សជាច្រើនលង់ទឹកក្នុងពិធីបុណ្យសាសនានៅឥណ្ឌា

(VOVWORLD) - អភិបាលរដ្ឋ Bihar លោក Nitish Kumar បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ ហើយបានប្រកាសថា អាជ្ញាធររដ្ឋនឹងជួយឧបត្ថម្ភទឹកប្រាក់ចំនួន ៤ សែនរូពី (ជាង ៤ ៨០០ ដុល្លារអាមេរិក) ជូនគ្រួសារជនរងគ្រោះនីមួយៗ។
មនុស្សជាច្រើនលង់ទឹកក្នុងពិធីបុណ្យសាសនានៅឥណ្ឌា - ảnh 1អ្នកកាន់សាសនាហិណ្ឌូចូលរួមពិធីបុណ្យ Chhath Puja។ រូបថត៖ AFP/VNA

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ប្រសាន៍របស់មជ្ឈដ្ឋានមន្ត្រីនៅរដ្ឋ Bihar ភាគខាងកើតឥណ្ឌាបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥៣  នាក់បានស្លាប់បន្ទាប់ពីធ្លាក់ចូលទៅក្នុងទឹកនៅតំបន់ផ្សេងៗនៅរដ្ឋនេះក្នុងពិធីបុណ្យ Chhath Puja របស់ជនជាតិហិណ្ឌូ ។ អភិបាលរដ្ឋ Bihar លោក Nitish Kumar បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ ហើយបានប្រកាសថា អាជ្ញាធររដ្ឋនឹងជួយឧបត្ថម្ភទឹកប្រាក់ចំនួន ៤ សែនរូពី (ជាង ៤ ៨០០ ដុល្លារអាមេរិក) ជូនគ្រួសារជនរងគ្រោះនីមួយៗ។

សូមបញ្ជាក់ដែរថា Chhath Puja គឺជាពិធីបុណ្យដ៏សំខាន់មួយរបស់សាសនិកហិណ្ឌូ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែតុលា នៅតាមរដ្ឋជាច្រើនរបស់ឥណ្ឌា ក្នុងនោះភាគច្រើនគឺនៅភាគខាងជើង និងភាគខាងកើតប្រទេសនេះ។ ក្នុងឱកាសពិធីបុណ្យនេះ អ្នកកាន់សាសនាហិណ្ឌូបាន ថ្វាយគ្រឿងដង្វាយដល់ព្រះអាទិត្យ និងបួងសួងដល់សាច់ញាតិអនុវត្តន៍ពិធីស្រង់ទឹកព្រះ។ របាយការណ៍នានាបានឲ្យដឹងថា ករណីស្លាប់បានកើតឡើងខណៈពេលដែលសាសនិកអនុវត្តន៍ពិធីស្រង់ទឹកនៅទន្លេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ