មនុស្សជិត១២៨,៨លាននាក់ឆ្លង កូវីដ ១៩ លើទូទាំងពិភពលោក
(VOVWORLD) - ក្នុងពេលជាមួយគ្នានោះ ទ្វីបអឺរ៉ុបបានកត់ត្រាអ្នកឆ្លង កូវិដ ជាង៤៣លាននាក់ ក្នុងនោះ ករណីស្លាប់មានចំនួនជាង ៩៤៩.០០០នាក់។
ប្រជាជនរង់ចាំទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅរាជធានីភ្នំពេញ កម្ពុជា។ (រូបថត៖ AFP/VNA) |
យោងតាមគេហទំព័រស្ថិតិ worldometers.info ឲ្យដឹងថា គិតត្រឹមវេលាម៉ោង១ ថ្ងៃទី៣១ មីនា (ម៉ោង UTC) ពិភពលោកមានករណីឆ្លង កូវីដ ១៩ ជិត១២៨,៨លាននាក់ ក្នុងនោះករណីស្លាប់ ជាង២,៨លាននាក់។ អាមេរិកនៅតែជាប្រទេសដែលរងផលប៉ះ ពាល់ធ្ងន់ធ្ងរបំផុតដោយមានករណីស្លាប់ជាង ៥៦៤.០០០នាក់ ក្នុងចំណោមអ្នកជម្ងឺ កូវីដ ១៩ សុរបជាង៣១លាននាក់។ បន្ទាប់មកគឺប្រេស៊ីលនិងឥណ្ឌា។
ក្នុងពេលជាមួយគ្នានោះ ទ្វីបអឺរ៉ុបបានកត់ត្រាអ្នកឆ្លង កូវិដ ជាង៤៣លាននាក់ ក្នុងនោះ ករណីស្លាប់មានចំនួនជាង៩៤៩.០០០នាក់៕