មនុស្សជិត៣៥៥លាននាក់ឆ្លងកូវីដ-១៩នៅទូទាំងពិភពលោក
(VOVWORLD) - សហរដ្ឋអាមេរិកជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយបានកត់ត្រាចំនួនករណីឆ្លងជំងឺថ្មី និងករណីស្លាប់ក្នុងមួយថ្ងៃ ខ្ពស់បំផុតនៅលើពិភពលោក ដែលមានជាង ៤៥០.០០០នាក់ និងជិត ១.២០០នាក់ ជារៀងៗគ្នា។
បុគ្គលិកពេទ្យយកសំណាកដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ សម្រាប់ប្រជាជននៅទីក្រុង Tienjin ប្រទេសចិន។ (រូបថត៖THX/TTXVN) |
យោងតាមទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ និង៣០នាទី ព្រឹក ថ្ងៃទី ២៥ ខែមករា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជិត ៣៣៥លាននាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួនជាង ៥,៦ លាននាក់។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ពិភពលោកបានរកឃើញករណីកូវីដ-១៩ ចំនួនជាង ២លាននាក់បន្ថែមទៀតនិងមានករណីស្លាប់ចំនួនជាង ៥.៩០០ នាក់ផងដែរ។ សហរដ្ឋអាមេរិកជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយបានកត់ត្រាចំនួនករណីឆ្លងជំងឺថ្មី និងករណីស្លាប់ក្នុងមួយថ្ងៃ ខ្ពស់បំផុតនៅលើពិភពលោក ដែលមានជាង ៤៥០.០០០នាក់ និងជិត ១.២០០នាក់ ជារៀងៗគ្នា៕