មនុស្សជិត ៩១,៣ លាននាក់បានឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក

(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួនជិត ៥៥០,០០០ នាក់បន្ថែមទៀត ដែលក្នុងនោះ អាមេរិកមានអ្នកឆ្លងជំងឺកូវីដចំនួន ១៨៩.៣២៤ នាក់។ នាបច្ចុប្បន្ននេះ អ្នកឆ្លងជំងឺកូវីដ១៩សរុបនៅអាមេរិកមានចំនួន ២៣,១១ លាននាក់ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក និងមានអ្នកស្លាប់ចំនួន ៣៨៥.០៤២ នាក់។
មនុស្សជិត ៩១,៣ លាននាក់បានឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក - ảnh 1ចំនួននៃការឆ្លងជំងឺកូវីដ១៩  នៅជុំវិញពិភពលោកនៅតែមានការកើនឡើង (រូបថត៖ AP)

យោងតាមទិន្នន័យក្នុងគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ១២ ខែមករា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាមនុស្សជិត ៩១,៣ លាននាក់បានឆ្លងជំងឺកូវីដ១៩ ដែលក្នុងនោះចំនួនអ្នកស្លាប់ លើសពី ១,៩៥ លាននាក់។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួនជិត ៥៥០,០០០ នាក់បន្ថែមទៀត ដែលក្នុងនោះ  អាមេរិកមានអ្នកឆ្លងជំងឺកូវីដចំនួន ១៨៩.៣២៤ នាក់។ នាបច្ចុប្បន្ននេះ អ្នកឆ្លងជំងឺកូវីដ១៩សរុប នៅអាមេរិកមានចំនួន ២៣,១១ លាននាក់ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក ហើយមានអ្នកស្លាប់ចំនួន ៣៨៥.០៤២ នាក់។

រីឯនៅអឺរ៉ុបវិញ ជំងឺរាតត្បាតនៅតែបន្តរីករាលដាលយ៉ាងខ្លាំង។ ចក្រភពអង់គ្លេសបានកត់ត្រាចំនួនអ្នកឆ្លងថ្មីខ្ពស់បំផុតនៅលើទ្វីបនេះ ដែលមានមនុស្ស ចំនួន ៤៦.១៦៩ នាក់បានឆ្លងជំងឺកូវីដ១៩ បន្ទាប់មកគឺប្រទេសអេស្បាញ (មាន២៤.៦៣១ ករណី) និងប្រទេសរុស្ស៊ី (មាន ២៣.៣១៥ ករណី) ប្រទេសអ៊ីតាលី (មាន ៧៩.២០៣ ករណី) និងអាឡឺម៉ង់ (មាន ១១.៧៦៥ ករណី) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ