មនុស្សដើមកំណើតវៀតណាមដំបូងបានឈរឈ្មោះជាបេក្ខភាពសមាជិករដ្ឋសភាកូរ៉េខាងត្បូង

(VOVWORLD) - លោកស្រី Nguyen Ngoc Cam អាយុ ៤៤ ឆ្នាំគឺជាជនដើមកំណើត វៀតណាមដំបូងគេ ដែលត្រូវបានគណៈកម្មាធិការជ្រើសរើសធនធានមនុស្សនៃគណបក្សប្រជាធិបតេយ្យ (DP) កាន់អំណាច នៅកូរ៉េខាងត្បូង ជ្រើសតាំងជាបេក្ខ ជនលេខ ១៦ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភា នីតិកាលទី ២១ គ្រោងនឹងប្រព្រឹត្តទៅនៅខែមេសាដ៏ខ្លីខាងមុខ។
មនុស្សដើមកំណើតវៀតណាមដំបូងបានឈរឈ្មោះជាបេក្ខភាពសមាជិករដ្ឋសភាកូរ៉េខាងត្បូង - ảnh 1 លោកស្រី Nguyen Ngoc Cam

លោកស្រី Nguyen Ngoc Cam បានកើតនិងធំដឹងក្តីនៅស្រុក Long Thanh ខេត្ត Dong Nai។  ក្នុងឆ្នាំ ១៩៩៦ បន្ទាប់ពីសិក្សាភាសាអង់ គ្លេស នៅមជ្ឈមណ្ឌលភាសាបរទេសនៃសាកលវិទ្យាល័យកសិកម្មនិងរុក្ខាប្រមាញ់ទីក្រុងហូជីមិញ លោកស្រីបានធ្វើការជាអ្នកបកប្រែ អោយក្រុមហ៊ុនសំណង់មួយនៅវៀតណាម។ នៅទីនេះ លោកស្រីបានជួបនិងរៀបការជាមួយវិស្វករជនជាតិកូរ៉េខាងត្បូងម្នាក់។ មួយឆ្នាំក្រោយមក លោកស្រីបានតាមស្វាមីទៅរស់នៅប្រទេស កូរ៉េខាងត្បូង ហើយនៅឆ្នាំ ១៩៩៨ បានក្លាយជាពលរដ្ឋកូរ៉េខាងត្បូងតែម្តង។

ឆ្នាំ ២០០៤ លោកស្រី Nguyen Ngoc Cam បានចូលរួមដឹកនាំវេទិកាគ្រួសារពហុវប្បធម៌កូរ៉េខាងត្បូង- វៀត ណាម លើបណ្តាញអ៊ិនធឺណិត ហើយលោកស្រីបានចូលរួមពិគ្រោះយោបល់និងធ្វើជាអ្នកបកប្រែដើម្បីជួយកូនក្រមុំជនជាតិវៀតណាមជាច្រើន ដោះស្រាយការលំបាកនិងបញ្ហាផ្សេងៗក្នុងដំណើរការរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ នៅឆ្នាំ ២០១៧ លោកស្រីត្រូវបានជាប់ឆ្នោតជាប្រធានសមាគមជនវៀតណាមនៅកូរ៉េខាងត្បូង ដែលមានសមាជិកជិត ២០ ម៉ឺននាក់។ បច្ចុប្បន្ននេះ លោកស្រីជាសមាជិកនៃគណៈកម្មាធិការជំរុញគម្រោងអបអរខួបលើកទី ១០០ ឆ្នាំនៃទិវាបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នកូរ៉េខាងត្បូង; ប្រធានមជ្ឈមណ្ឌលជួយឧបត្ថម្ភជនបរទេសនិងជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលពលកមរបរទេសក្រុងសេអ៊ូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ