មនុស្សដែលត្រូវស្លាប់ក្នុងការវាយប្រហារទៅលើមហាវិទ្យាល័យ Kenya កើនឡើង
|
មនុស្សដែលត្រូវស្លាប់ក្នុងការវាយប្រហារទៅលើមហាវិទ្យាល័យ Kenya កើនឡើង (Image: VNA) |
(VOVworld) – មជ្ឈដ្ឋានមន្ត្រី Kenya បានឲ្យដឹងថា៖ នាថ្ងៃទី ២ មេសា មនុស្ស
ចំនួន ១៤៧ នាក់ត្រូស្លាប់ក្នុងការវាយប្រហាររបស់ក្រុមឥស្លាម Al-Shabaab
ទៅលើសាលាមជ្យោមសិក្សាជាន់ខ្ពស់ Garissa ចំណុះមហាវិទ្យាល័យ Moi
ភាគឦសានប្រទេសនេះជិតនឹងខ្សែព្រំដែនជាមួយ Somalia ។ តាមមជ្ឍ
មណ្ឌលគ្រោះមហ្តរាយជាតិ (NDO) Kenya បានឲ្យដឹងថា៖ នេះគឺជាការវាយ
ប្រហារដ៏បង្ហូរឈាមបំផុតដែលក្រុមឥស្លាមជ្រុល និយម Al-Shabaab បាន
បណ្តាលឡើងនៅ Kenya ។ ប៉ូលីស Kenya កំពុងដេញតាមចាប់ខ្លួន Mohamed
Kuno មេដឹកនាំរបស់ក្រុមឥស្លាមជ្រុលនិយម Al-Shabaab ប្រចាំនៅ តំបន់
ខាងក្រោម Juba ដែលត្រូវបានចាត់ទុកឈរនៅខាងក្រោយការវាយប្រហារ
នេះ។ ក្នុងកាលៈទេសៈនោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ Kenya លោក
Robert Godec បានថ្កោលទោសយ៉ាងខ្លាំងក្លាការសម្លាប់រង្គាលនេះហើយ
អះអាងថា៖ ការវាយប្រហារនេះបានសឲ្យឃើញថា៖ បណ្ដាប្រទេសនិង
សហគមន៍អន្តរជាតិត្រូវសហប្រតិបត្តិការជាមួយគ្នាឲ្យបានជិតស្និតថែមទៀត
ក្នុងការប្រយុទ្ធប្រឆាំងនឹងជ្រុល និយម។ នាថ្ងៃដដែល អគ្គលេខាធិការ អ.ស.ប. និងសេតវិមានក៏បានបរិហាទោសការវាយប្រហារដ៏បង្ហូរឈាមនេះ ផងដែរ៕