មនុស្សម្នាក់ស្លាប់ជារៀងរាល់នាទីដោយសារ Covid-19 នៅអាមេរិក

(VOVWORLD) - ក្នុងថ្ងៃទី២៩ កក្កដា អាមេរិកបានកត់ត្រាករណីស្លាប់ដោយសារជម្ងឺ Covid-19 ចំនួន១៤៦១នាក់ ដូច្នេះហើយមានមនុស្សម្នាក់ដែលត្រូវស្លាប់ជារៀងរាល់ នាទី។ 

នេះជាចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងរង្វង់មួយថ្ងៃចាប់ពីថ្ងៃទី២៧ កក្កដា មក លើសពីនេះទៅទៀត ចំនួនអ្នកស្លាប់នៅអាមេរិកក៏បានកើន ឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល២ខែកន្លងមក ហើយកើន១ម៉ឺននាក់ បន្ថែមទៀតក្នុងរយៈពេល១១ថ្ងៃកន្លងមកផងដែរ។

ក្នុងពេលជាមួយគ្នានោះ ចំនួនករណីឆ្លងថ្មីក៏បានកើនឡើងយ៉ាងខ្លាំង នៅរដ្ឋ Arizona California Floria និង Texas ដែលធ្វើឲ្យមន្ទីរពេទ្យហួស ចំណុះ។ សភាពការណ៍នេះធ្វើឲ្យរដ្ឋផ្សេងៗជាច្រើនត្រូវពិចារណាឡើង វិញនូវផែនការបើកសេដ្ឋកិច្ចដែលកំពុងត្រូវរិតត្បឹតក្នុងខែមីនានិងខែមេសា ដើម្បីរាំងស្កាត់ការរីករាលដាលរបស់វីរុស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ