មនុស្សយ៉ាងច្រើនកុះករមកអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធនៅកេរ្តិ៍ដំណែលផ្លូវចែកជាបី Dong Loc

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី៥០ជ័យជំនះ Dong Loc និងខួបលើកទី៧១ទិវា យុទ្ធជនពិការ យុទ្ធជនពលីវៀតណាម នាយប់ថ្ងៃទី២៣ ខែកក្កដា នៅកេរ្តិ៍ ដំណែលប្រវត្តិសាស្ត្រផ្លូវចែកជាបី Dong Loc មានតំណាងជាង៥០០នាក់ជាវីរៈ កងកម្លាំងប្រដាប់អាវុធប្រជាជន សាច់ញ្ញាតិនិងគ្រួសារគោលនយោបាយ យុវជន កុមារជំទង់និងប្រជាជនខេត្ត Ha Tinh យ៉ាងច្រើនកុះករបានរៀបចំពិធីអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលីនៅកេរ្តិ៍ដំណែលផ្លូវចែកជាបី Dong Loc។ 
អ្នកស្រី Nguyen Thi Thanh Tam នៅសម្ព័ន្ធយុវជនស្រុក Can Loc បានចែក រំលែកថា៖

      “ពេលមកដល់មណ្ឌលផ្នូររបស់យុវនារីស្ម័គ្រចិត្តចំនួន១០នាក់ដែលបានពលីជីវិតដ៏អង់អាចក្លាហាននៅតំបន់ដី Dong Loc នេះ យើងខ្ញុំបានរំជួលចិត្តយ៉ាង ខ្លាំង។ ថ្ងៃនេះយើងខ្ញុំមកដល់ទីនេះអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធយុវនារីទាំងនេះ ហើយសន្យាជាមួយខ្លួនឯងថា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បី ប្រទេសជាតិ”។

        កម្មវិធីនេះជាសកម្មភាពមានអត្ថន័យនិងជាក់ស្ដែង សំដៅបង្ហាញមនោ សញ្ចេតនានិងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាវីរៈយុទ្ធជនពលី យុទ្ធ ជនពិការ និងកុលបុត្រកុលធីតានៃខេត្ត Ha Tinh ដែលបានពលីជីវិតដើម្បី ឯករាជ្យនិងសេរីភាពរបស់ប្រជាជាតិ។ ព្រមទាំងអប់រំប្រពៃណីស្នេហារជាតិ ស្មារតីមោទនភាពជាតិ និងការទទួលខុសត្រូវការពារអធិបតេយ្យភាពដ៏ពិសិដ្ឋ របស់មាតុប្រទេសសំរាប់ជំនាន់វ័យក្មេងនាសព្វថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ