មនុស្សយ៉ាងហោចណាស់ចំនួន៣នាក់ត្រូវស្លាប់ដោយការបាញ់រះនៅអាមេរិក
(VOVWORLD) - មនុស្សយ៉ាងហោចណាស់ចំនួន៣នាក់ត្រូវស្លាប់និង៧នាក់ដោយការបាញ់រះ នាយប់ថ្ងៃទី២៨ខែកក្កដា នោទីក្រុង New Orleans ចំណុះរដ្ឋ Louisiana របស់អាមេរិក។
ប៉ូលីសនៅកន្លែងកើតហេតុ (រូបថតៈ cbsnews.com ) |
មន្ទីរប៉ូលីសទីក្រុង New Orleans បានឲ្យដឹងថា កងកម្លាំងសន្តិសុខបានមានវត្តមាននៅកន្លែងកើតហេតុ បន្ទាប់ពីទទួលបានព័ត៌មាន។ មនុស្ស៣នាក់ត្រូវស្លាប់ ខណៈដែល ជនរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ បច្ចុប្បន្ននេះ បូលីសកំពុងប្រមូលព័ត៌ មាននិងស៊ើបការនូវរឿងហេតុនេះ។ ករណីបាញ់រះបានកើតមានឡើងក្នុងបរិបទដែល អាមរិកនៅមានបញ្ហាចម្រូងចម្រាស់អំពីបញ្ហាកម្មសិទ្ធិកាំភ្លើងចំនឹងពេលដែលកាន់តែកើតមានឡើងការបាញ់រះទូទាំងប្រទេសអាមេរិក។ យោងតាមការធ្វើស្ថិតិ ចាប់ពីខែមករាឆ្នាំ២០១៣មកទល់នឹងពេលនេះ មានករណីបាញ់រះ ចំនួន ២៨០ករណីលើទូទាំងប្រ ទេសអាមេរិកតែម្តង៕